កីឡាជាតិ
ជាតិ
ចលនា​សម្រាប់​លំ​ហាត់​កម្តៅ​សាច់ដុំ​នៃ​ក្បាច់ល្បុក្កតោ​
17, Dec 2017 , 4:39 pm         2534
រូបភាព
ដោយ: ថ្មីៗ
​គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ នៅលើ​ទឹកដី​ខ្មែរ តាំង​ពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លងមកហើយ​។ «​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​» មានន័យថា សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។ យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោ ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ អប​ភ្ជាប់​នឹង​កំ​ផួន​ដៃ សម្រាប់​រង​នឹង​ដំបង​វែង ឬ​បុក​បុះ​ការពារ​ខ្លួន​។ ដូច្នេះ​គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​មហា​កម្លាំង​ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំង​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ ទប់ទល់​នឹង​សត្វ​សាហាវ​។​ល​។ 

ខាងក្រោម​នេះ ជា​ក្បាច់​ចលនា​កម្តៅ​សាច់ដុំ​នៃ​ក្បាច់គុន​ល្បុក្កតោ សូម​ទស្សនា​ដូចខាងក្រោម​៖



























© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1314next