អន្តរជាតិ
គណបក្ស​ស្តាំនិយម​ជ្រុល​នៃ​ប្រទេស​អូទ្រីស​ស្ថិតនៅ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាលចម្រុះ​អូទ្រីស
17, Dec 2017 , 5:39 pm        
រូបភាព
ដោយ: VOA
​គណបក្ស​ប្រជាជន​អ​ភ​រិ​ក្ស​និយម​អូទ្រីស​ឬ (OVP) បានទទួល​ជោគជ័យ​ក្នុង​ការធ្វើ​កិច្ចព្រមព្រៀង​បង្កើត​រដ្ឋាភិបាលចម្រុះ​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​គណបក្ស​សេរី ភាព​ស្តាំនិយម​ឬ (FPO) ដែល​ប្រកាន់​គោលនយោបាយ​តឹងរ៉ឹង​ជាមួយ​ជន​អន្តោ ប្រវេសន៍​។​



​កិច្ចព្រមព្រៀង​នោះ​ធ្វើ​ឲ្យ​ប្រទេស​អូទ្រីស​ក្លាយជា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងលិច​តែមួយគត់​មាន​គណបក្ស​ស្តាំនិយម​នៅក្នុង​រដ្ឋាភិបាល​។​

​ពួក​អភិរក្សនិយម​អូទ្រីស​ដែល​ដឹកនាំ​លោក Sebastian Kurz ហើយ​និង​លោក Heinz-Christian Strache​មេដឹកនាំ​គណបក្ស​សេរីភាព​ស្តាំនិយម​ឬ (FPO)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​ថា នេះ​«​ជា​កិច្ចព្រមព្រៀង​ពណ៌​ខៀវ​បៃ​ត​ង‍​»​ដែល​សំដៅ​ដល់​ពណ៌​ខាង​នយោបាយ​របស់​គណបក្ស​នីមួយៗ​។​

​លោក Kurz បាន​និយាយថា​៖ «​យើង​ចង់​កាត់បន្ថយ​បន្ទុក​លើ​ពួក​អ្នក​បង់ពន្ធដារ ហើយ​សំខាន់​ជាងនេះទៀត យើង​ចង់​ធ្វើ​ឲ្យ​មាន​សន្តិសុខ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ប្រទេស​របស់​យើង រួមមាន​ការប្រយុទ្ធប្រឆាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​លោក Kurz អាយុ​៣១​ឆ្នាំ​នឹង​ក្លាយជា​អធិការបតី​ថ្មី​របស់​ប្រទេស​អូទ្រីស​ហើយនឹង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ដ៏​ក្មេង​បង្អស់​នៅក្នុង​ពិភពលោក​។ លោក Strach នឹង​ក្លាយជា​អធិការបតី​រង​។​

​យោងតាម​ការិយាល័យរ​បស់​ប្រធានាធិបតី Alexander Van der Bellen នៃ​ប្រទេស​អូទ្រីស​បាន​ប្រាប់​ឲ្យ​ដឹងថា រដ្ឋាភិបាលចម្រុះ​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ខាង​ចន្ទ​ខាងមុខនេះ​។​

​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​ជាង​មួយ​លាន​នាក់​បាន​ទៅដល់​ទ្វីបអឺរ៉ុប​នៅ​ឆ្នាំ​២០១៥៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com