អត្ថបទពាណិជ្ជកម្ម
ងាយៗ​!!! គ្រាន់តែ​មកលេង Booth Nokia នៅ Aeon Mall ក៏​អាច​បាន​រង្វាន់​ដែរ​!
18, Dec 2017 , 2:45 pm        
រូបភាព
​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2017 - ដើម្បី​អបអរសាទរ​បុណ្យ​ណូអែល និង​ចូលឆ្នាំ​សកល ខាងមុខនេះ​ក្រុមហ៊ុនទូរស័ព្ទ Nokia  នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ មាន​រយៈពេល​២​ថ្ងៃ​នៅ​ផ្សារ​ទំនើប​អ៊ី​អន Lively Plaza(​ជាន់​ផ្ទាល់​ដី​) ចាប់ពី​ថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017​។

​ព្រឹត្តិការណ៍​នេះ​នឹងមាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ដូចជា ការលេង​ហ្គេម ការចូលរួម​ថតរូប​ជាមួយ​ទូរស័ព្ទ​Nokia​ស្មា​ត​ហ្វូ​ន និង​ការចាប់​ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ភ្លាមៗ​ដូចជា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia 6 ទូរស័ព្ទ Nokia 105   អាវយឺត Nokia  គូ​ប៉ុង​ភេសជ្ជៈ​Amazon និង​រង្វាន់​អនុស្សាវរីយ៍​ស្រស់ស្អាត​ជាច្រើន​ទៀត​។ 
 
​លើសពីនេះទៅទៀត កម្ម​ពិធី​នេះ​នឹងមាន​វត្តមាន​ក្រុម​រាំ OMG និង តារាចម្រៀង Original Song លោក Tena មក​ចូល​រូ​ម​សម្តែង និង​ជួប​ប្រិយមិត្ត​ផ្ទាល់​ផងដែរ​។ 
​កញ្ញា ដា​ណែ​ត តំណាង​ក្រុម​រាំ OMG មាន​ពាក្យពេជន៍​មួយចំនួន​ដើម្បី​ផ្តាំផ្ញើ​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​“​សួស្តី​ហ្វេ​ន​ទាំងអស់គ្នា កុំ​ភ្លេច​មក​រាំលេង​ជាមួយ​ក្រុម​ខ្ញុំ និង​លោក Tena ក្នុង​កម្មវិធី​សប្បាយៗ​របស់​ទូរ​សព្ទ័ Nokia នៅ​ថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ​2017 ខាងមុខនេះ​ណា​!” ។​

​សប្បាយៗ បាន​រង្វាន់ និង​បាន​ជួប​តារា​មាន​ប្រជាប្រិយ​ហើយ​នៅចាំ​អី​ទៀត ជួបគ្នា​ថ្ងៃ 21-22 ខែធ្នូ ខាងមុខនេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​! កុំ​ភ្លេច​នាំ CRUSH មកជា​មួយ​ផង​ណា​!



​អំពី​ក្រុមហ៊ុន HMD Global
HMD Global មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំ​ង​ឡង់ ហើយ HMD Global Oy គឺជា​ទឹកដី​កំណើត​របស់​ទូរស័ព្ទ Nokia​។

​ក្រុមហ៊ុន HMD មាន​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​លក់​នូវ​ទូរស័ព្ទ​Nokia ស្មា​ត​ហ្វូ​ន តម្រូវ​ដល់ទី​ផ្សារ​ច្រើន​ប្រភេទ ជាមួយនឹង​តម្លៃ​សមរម្យ​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ការច្នៃប្រឌិត​និង​គុណភាព ក្រុមហ៊ុន HMD មាន​មោទនភាព​ទទួលបាន​នូវ​អាជ្ញាប័ណ្ណ​ផ្តាច់មុខ​ចំពោះ​ការផលិត​ទូរស័ព្ទ​និង​ថេ​ប្លេ​ត​ម៉ាក​Nokia​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.hmdglobal.com

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com