ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ​អាច​ឆ្លង​ជំងឺ​ដែរ​ទេ​?
27, Oct 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ BBC News បាន​ឲ្យ​ដឹងថា ការបង្ក​រោគ​ដែល​ឆ្លង​តាមរយៈ​ការចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ​កំ​ពូ​ង​តែ​ស្ថិតក្នុង​ការកំណត់​វិនិច្ឆ័យ​នៅ​ទូរ​ទាំង​ពិភពលោក​។ គេ​និយាយថា វេជ្ជបណ្ឌិត​ក្នុងប្រទេស​ហុងកុង​បាន​ហៅ​វា​ថា​ជាការ​គ្រប់គ្រង​ការបង្ក​រោគ​កាន់តែ​តឹងរឹង និង​ត្រូវតែមាន​ការសម្របសម្រួល​លើ​ការអនុវត្ត​វិធី​ចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ​ដែរ​។​



​រឿងនេះ​បានមកពី​ការចុះផ្សាយ​មួយ​ក្នុង​សារព័ត៌មាន British Medical Journal ដែល​ធ្វើឡើង​ដោយ​ក្រុមគ្រូពេទ្យ​មកពី​សាកលវិទ្យាល័យ​ហុងកុង​។ អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​និយាយ​អំពី​ករណី និង​ការ​ផ្ទុះឡើង​នៃ​ការបង្ក​រោគ​ទាំងឡាយ​ដែល​ជាប់ទាក់ទង​នឹង​ការចាក់​ម្ជុ​រវិ​ទ្យ​សាស្ត្រ​តាំងពី​ឆ្នាំ ១៩៧០ ព្រមទាំង​ប្រភព និង​ប្រភេទ​នៃ​ការបង្ក​រោគ​ទាំងនេះ​។ ពួកគេ​បានធ្វើ​ការណែនាំ​ច្រើន​ហើយ​ទៅលើ​ការបង្ក​រោគ​ដែល​អាច​ចៀសវាង​បាន​។​

​អ្នក​ដែល​ចង់​ចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ​ក្នុងប្រទេស​អង់គ្លេស​គួរតែ​ច្បាស់​ថា ពួកគេ​បានជ្រើសរើស​គ្រូពេទ្យ​ដែលមាន​ការពិសោធន៍ និង​សញ្ញាប័ត្រ​ត្រឹមត្រូវ​ហើយ ព្រោះ​វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកមាន​សុវត្ថិភាព​ក្នុងពេល​ព្យាបាល​។ ទោះបីជា​យ៉ាងណាក៏ដោយ ផល​រំខាន​ការចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ​នេះ​កម្រ​នឹង​គ្រោះថ្នាក់​ណាស់​នៅពេល​វា​ត្រូវបាន​គេ​ស្ងោរ​សម្លាប់​មេរោគ​រួចហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com