ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការ​ញ៉ាំ​ម្ទេស​ប្លោក​
18, Dec 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ម្ទេស​ប្លោក​មិន​គ្រាន់តែ​ជា​បន្លែ​សម្រាប់​ផ្តល់​រស់ជាតិ​ដល់​ភី​ហ្សា​ទេ តែ​វា​ក៏​អាច​បង្កើតជា​មុខម្ហូប​ជាច្រើន​ថែមទៀត​ទៅតាម​ចំណូលចិត្ត​របស់​ប្រជាជន​ខ្មែរ​យើង​ដែរ​។ ក្រៅពី​ពណ៌​ដ៏​ស្រស់ស្អាត​របស់​វា ម្ទេស​ប្លោក​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន​ដែល​យើង​គួរតែ​អាច​ទទួលបាន​ប្រយោជន៍​ពី​វា​ដែរ​។



​សម្បូរ​វីតាមីន C
​វីតាមីន C ក្នុង​ម្ទេស​ប្លោក​គឺមាន​ច្រើនណាស់ ដែល​អាច​ផ្តល់​ជា​តម្រូវការ​របស់​រាង​កាយ​ដើម្បី​រក្សា​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​ទៀត​។ វីតាមីន C ក៏​ជួយ​ឲ្យ​ស្បែក​មើលទៅ​ក្មេង​វ័យ​ដែរ​។ បើសិនជា​អ្នក​ចង់បាន​ជីវជាតិ​នេះ​កាន់តែច្រើន យក​ល្អ​គួរតែ​ជ្រើសរើស​ម្ទេស​ប្លោក​ពណ៌​ក្រហម​។​

​ថែរក្សា​សុខភាព​ភ្នែក​

​ក្នុង​ម្ទេស​ប្លោក​មាន​សារធាតុ Carotenoids ប្រហែល ៣០​ប្រភេទ​ខុសៗ​គ្នា​ដូចជា Beta-carotene, lutein, alopha-carotene និង Lycopene ដែល​អាចជួយ​ថែរក្សា​សុខភាព​ភ្នែក​ឲ្យ​បានល្អ​បំផុត​។ វា​ក៏​ជួយ​បង្ការ​ជំងឺ​ភ្នែក​បាន​ច្រើន​ផងដែរ​។​

​មាន​សារធាតុ Capsaicin
​ម្ទេស​ប្លោក​ក៏មាន​សារធាតុ Capsaicin ដែល​ត្រូវបាន​គេ​រកឃើញថា អាច​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ដូចជា សម្រួល​ដល់​ជំងឺ​ទឹកនោមផ្អែម បន្ថយ​ការ​រលាក បន្ថយ​ការឈឺចាប់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​។​

​វា​អាចជួយ​ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត​
​បើសិនជា​អ្នក​កំពុងមាន​អារម្មណ៍មិនល្អ យក​ល្អ​គួរតែ​បង្កើន​ការ​ញ៉ាំ​វីតាមីន B6​ក្នុង​រាងកាយ ព្រោះ​វា​ជា​ដំណោះស្រាយ​ក្នុង​ការជំរុញ​ខួរក្បាល​ផលិត​សារធាតុ Norepinephrine និង Serotonin ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ​ថែមទៀត​។ សំណាង​ដែរ ម្ទេស​ប្លោក​មាន​វីតាមីន B6 ច្រើន​។​

​ល្អ​ចំពោះ​សុខភាព​ស្បែក​
​អត្ថប្រយោជន៍​មួយ​ផ្សេងទៀត​ក្នុងការ​បង្កើន​ការ​ញ៉ាំ​ម្ទេស​ប្លោក​គឺ​វា​ជួយ​ថែរក្សា​សុខភាព​សក់ និង​រក្សា​ស្បែក​ឲ្យ​មើលទៅ​នៅតែ​ស្រស់ស្អាត​។ នេះ​ដោយសារតែ​វីតាមីន E ដែលមាន​ក្នុង​ម្ទេស​ប្លោក​។​

​ផ្តល់នូវ​អង់​ទី​អុកស៊ីដ​ង់​
​កុំភ្លេចថា ម្ទេស​ប្លោក​មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើនណាស់​ដែល​អាច​ការពារ​អ្នក​ពី​ការខូចខាត​ដោយសារតែ​រ៉ាឌីកាល​សេរី​បាន​។ ជាមួយគ្នានេះដែរ ម្ទេស​ប្លោក​មាន​សមាសធាតុ​ប្រឆាំង​ការ​រលាក​ដែល​អាចជួយ​បន្ថយ​ការ​ហើម ឬ​រលាក​កោ​សិ​ា​ក្នុង​រាងកាយ​ដើម្បី​ជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ​បំផុត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com