ពីនេះ ពីនោះ
«​តំណែង​»​និង​«​ដំណែង​»​មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
19, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រើប្រាស់​ពាក្យ​«​តំណែង​»​និង​«​ដំណែង​»​ពិតជា​មិន​ដូចគ្នា​ទេ​។ ពាក្យ​«​តំណែង​»​គឺ​សំដៅលើ អ្វីដែល​គេ​តែង​ឲ្យ​។ រីឯ​ពាក្យ «​ដំណែង​» វិញ​គឺ​សំដៅលើ ការ​ប្រែ​កាឡាខ្លួន​។​



​បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បានបញ្ជាក់​ពាក្យ «​តំណែង​» មានន័យថា អ្វីៗ​ដែល​គេ​តែង​ឲ្យ របៀប​លំដាប់​កិត្តិយស​មន្ត្រី មុខក្រសួង មុខងារ ជាដើម​។ ឧទាហរណ៍​៖ លាចាក​ពី​តំណែង ដាក់​ឲ្យ​នៅក្រៅ​តំណែង​។​

​ចំណែកឯ​ពាក្យ «​ដំណែង​» មានន័យថា​ការ​ប្រែកាឡា​ខ្លួន ប្រែ​ភេទ​ឲ្យ​មាន​បែប​ផ្សេង​ទីទៃ​ពី​រូប​ដើម​។ ឧទាហរណ៍​៖ យ​ក្ខី​នី​បាន​ដំណែង​ខ្លួន​ធ្វើជា​មនុស្ស​ស្រី​ដែលមាន​សម្រស់​ស្រស់ស្អាត​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com