លោក នាង ផាត, លោក ហ៊ុយ ពិសិដ្ឋ និងលោក មាស សេង បានសហការគ្នាយកឈ្នះគូប្រកួត ដើម្បីគ្រងជើងឯកវិញ្ញាសាក្រុមមានគ្នា៣នាក់ក្រោយធ្វើបាន 9 under par 63។ រីឯក្រុមលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន, នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងលោក ទូច សៀងហៃ ទទួលបានលេខ២ក្រោយធ្វើបាន 8 under par 64 ខណៈក្រុមលោក ទៀ វិញ, លោក ខៀវ មុត និងលោក មាស សំអុល ទទួលបានចំណាត់ថ្នាក់លេខ៣។
សម្រាប់ការប្រកួតឯកត្តជនលេខ១បានទៅលើលោកឧកញ៉ា លី ហុង ក្រោយធ្វើបាន 3 under par 69, លេខ២បានទៅលោក Poh Ee Kiat ជនជាតិសឹង្ហបុរីក្រោយធ្វើបាន 2 under par 70 និងលេខ៣បានទៅកីឡាករ សេក វ៉ាន់សីហា ក្រោយធ្វើបាន 1 under par ។