ជាតិ
រដ្ឋាភិបាល ឈប់​តម្រូវ​ឲ្យ​តម្កល់​ប្រាក់ សម្រាប់​ការបង្កើត​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​
18, Dec 2017 , 6:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការបង្កើត​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ខាង​ឯកជន មិន​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ចូលទៅក្នុង​រដ្ឋ ដូច​មុន​ឡើយ​។ សម្តេច ហ៊‌ុ​ន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​បែបនេះ ក្រោយ​មាន​សំណើ​ពី​សមាគម​គ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​។​



​សមាជិក​៩២​នាក់ នៃ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកជាតិ បានលើកឡើង​នូវ​សំណើ​ខាងលើ ក្នុងជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊‌ុ​ន សែន នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​។ នេះ​បើតាម​ព័ត៌មាន ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊‌ុ​ន សែន​។​

​ប្រភាព​ដដែល បាន​ឲ្យ​ដឹងថា សម្តេច ហ៊‌ុ​ន សែន យល់ព្រម​នឹង​សំណើរ​នេះ ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​យ៉ាង​ដូច្នេះ​៖«​សម្តេច ហ៊‌ុ​ន សែន បាន​ឯកភាព ពុំ​ឲ្យ​មានការ​តម្កល់​ប្រាក់​ទៀត​ទេ ដែល​នឹង​បង្កើន​ជំនឿ​ទុកចិត្ត ហើយក៏​អាច​កាត់បន្ថយ​នូវ​អំពើពុករលួយ​ផងដែរ​។ ប៉ុន្តែ គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​នីមួយៗ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ប្រសិនបើ​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​ថវិកា ដែល​និស្សិត​បាន​បង់លុយ​សម្រាប់​ចូលរៀន​ហើយ​»៕


Tag:
 ហ៊‌ុ​ន សែន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com