ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា​៣​នេះ​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រពះ​
19, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ក្រពះ ជា​ជំងឺ​ដែល​មនុស្ស​ភាគច្រើន​ប្រឈមមុខ​ក្នុងពេល​បច្ចុប្បន្ន​។ ដូចនេះ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​កើតមាន​ជំងឺ​នេះ​ទៅ​?



1.    បរិ​មាណនៃ​អាហារ​ដែល​អ្នក​ពិសារ បើ​គ្មាន​របៀបរបប វា​នឹងធ្វើ​ឲ្យ​អ្នក​ងាយ​កើតមាន​ជំងឺ​ក្រពះ​ខ្លាំង​។ នៅពេលដែល​អ្នក​ញ៉ាំ​តិចពេក ឬ​ច្រើនពេក សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ក្រពះ​ទាំងអស់​។​

2.    នៅពេលដែល​អ្នក​ញ៉ាំ​ស្រា និង​ជក់បារី នឹងធ្វើ​ឲ្យ​ក្រពះ​អ្នក​ឆាប់​ខូច​ខ្លាំងណាស់​។ ដូចនេះ វា​នឹង​អាច​ឈឺ​បាន​គ្រប់ពេល​។​

3.    នៅពេលដែល​អ្នក​បរិភោគ​ច្រើន ហើយ​លឿន នោះ​វា​នឹង​អាចធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​រង​សម្ពាធ​ជាខ្លាំង​។ ដូចនេះ អ្នក​គួរតែ​កុំ​ពិសារ​ច្រើនពេក ដោយ​គួរតែ​បរិភោគ​ឲ្យ​ទៀងពេល និង​បរិមាណ​ត្រឹមត្រូវ ទើប​អាច​រក្សា​ក្រពះ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com