ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រយៈពេល​នៃ​ការ​គេង​ជាប់ទាក់ទង​នឹង​ការស្លាប់​ដែរ​
19, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Express បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​គេង​នៅពេល​យប់​ចន្លោះ ៥ ទៅ​៦​ម៉ោង​កន្លះ​អាច​រស់នៅ​បានយូរ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​លទ្ធផល​នៃ​ការសិក្សា​រយៈពេល​មួយ​ដែល​ធ្វើ​ទៅលើ​ស្ត្រី​ប្រមាណ ៤៥៩​នាក់​អាយុ​ចាប់ពី ៥០ ទៅ​៨១​ឆ្នាំ​។​



​ការស្រាវជ្រាវ​នេះ​បានធ្វើការ​វាយតម្លៃ​ទៅលើ​លក្ខណៈ​នៃ​ការ​គេង​របស់​ស្ត្រី​ទាំងអស់​រយៈពេល​មួយ​សប្តាហ៍ តាមរយៈ​ការប្រើ​ម៉ាស៊ីន​តាមដាន​សកម្មភាព​ពាក់​នៅ​ដៃ​នៅពេល​យប់​។ បន្ទាប់មក អ្នកស្រាវជ្រាវ​បាន​តាមដាន​ស្ត្រី​រហូតដល់ ១៤​ឆ្នាំ​ដើម្បី​ចង់ដឹងថា​លក្ខណៈ​នៃ​ការ​គេង​របស់​ពួកគេ​អាចមាន​ឥទ្ធិពល​អ្វីខ្លះ​ទៅលើ​ឱកាស​មានជីវិត​រស់នៅ​របស់​ពួកគេ​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ស្ត្រី​ដែល​គេង​យូរ ឬ​ឆាប់​ភ្ញាក់​ទំនងជា​ឆាប់​ស្លាប់​ជាង​ស្ត្រី​ដែល​គេង​ក្នុង​រយៈពេល​មធ្យម​។ យ៉ាងណាមិញ ជាមួយគ្នា​នឹង​ការសិក្សា​គ្រប់​ប្រភេទ វា​ពិបាក​នឹង​និយាយថា តើ​ការ​គេង​ធ​ញ​វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពខុសគ្នា​នៃ​អត្រា​នៃ​ការ​រស់​មានជីវិត​ឬ​អត់​ណាស់​។ ជាមួយគ្នានេះដែរ ការរកឃើញ​របស់​កា​រ​សិក្សា​មួយ​នេះ​ប្រហែលជា​មិនអាច​ប្រើ​លើ​បុរស ឬ​អ្នក​អាយុ​ក្រោម ៥០​ឆ្នាំ​បានឡើយ​។​

​ថ្វីបើ​រឿងនេះ និង​ការសិក្សា​ផ្សេងៗ​ទៀត​ហាក់បីដូចជា​ណែនាំ​ថា ការ​គេង​ច្រើនពេក ឬ​តិចពេក​មាន​ជាប់ទាក់ទង​នឹង​ការ​ឆាប់​ស្លាប់​ក៏ដោយ តែ​វា​មិនអាច​និយាយបានថា ហេតុអ្វី​បានជា​អញ្ចឹង​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com