លោក Raoul-Marc Jennar ស្តីបន្ទោស​EU និង​អំពាវនាវ​មិន​ឲ្យ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក Raoul-Marc Jennar ស្តីបន្ទោស​EU និង​អំពាវនាវ​មិន​ឲ្យ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​
21, Dec 2017 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកជំនាញ​សង្គម​នយោបាយ​ស្តីពី​កម្ពុជា​មួយរូប​គឺ​លោក Raoul-Marc Jennar នឹងមិន​សប្បាយចិត្ត​ឡើយ បើសិនជា​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​កូតា​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា​សារជាថ្មី​ទៀត​នោះ​។ អ្នកវិភាគ​នយោបាយ​ជំនាញ​ប្រទេស​កម្ពុជា និង​អឺរ៉ុប​រូបនេះ​បាន​ស្តីបន្ទោស​សហភាព​អឺរ៉ុប​ដែល​បាន​គាំទ្រ​សហរដ្ឋអាមេរិក​ក្នុង​ដាក់ទណ្ឌកម្ម​មកលើ​កម្ពុ​ជា​ក្នុង​ទសវត្សរ៍​១៩៨០​។​



​លោក Raoul-Marc Jennar បាន​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា ការដាក់ទណ្ឌកម្ម​រយៈ​ពេល​១២​ឆ្នាំ​មកលើ​កម្ពុជា ក្រោយ​របប​ប៉ុលពត ដោយមាន​សហភាព​អឺរ៉ុប​គាំទ្រ​សហរដ្ឋអាមេរិក​នោះ បាន​ជះឥទ្ធិពល​មកដល់​កម្ពុ​ជា​បច្ចុប្បន្ន​។​



​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ស្តីពី​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នៅ​កម្ពុជា អ្នកវិភាគ​នយោបាយ​ជនជាតិ​ប៊ែ​ហ្សិ​ក​កាត់​បារាំង​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចង់ឃើញ សហភាព​អឺរ៉ុប​ទាញយក​កំហុស​អតីត​កាលនោះ ជា​មេរៀន​។ ដំបូង​គឺ​ភាព​ព្រងើយកន្តើយ​របស់ខ្លួន​ចំពោះមុខ​របប​ប្រល័យពូជសាសន៍​ប៉ុលពត បន្ទាប់មក​គឺ​ការគាំទ្រ​សហរដ្ឋអាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ម​កលើ​កម្ពុជា​ក្នុង​ទស្សវត្សរ៍​១៩៨០​នោះ​។ វា​មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​សោះ គឺ​មានតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ និង​ពន្យឺត​កម្ពុជា​មិន​ឲ្យ​មានលទ្ធភាព​ធ្វើ​អ្វីដែល​សហភាព​អឺរ៉ុប​ចង់បាន​គឺ លទ្ធិប្រជាធិបតេយ្យ​ល្អឥតខ្ចោះ​នោះ​»​។​

​បើសិនជា​សហភាព​អឺរ៉ុប​យក​ប្រធានបទ​ប្រជាធិបតេយ្យ​ជា​មូលហេតុ​នៃ​ការសម្រេច​ព្យួរ ឬ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​នោះ លោក Raoul-Marc Jennar នៅតែ​ស្តីបន្ទោស​សហភាព​អឺរ៉ុប​។

«​តាមរយៈ​មីក្រូ​របស់លោក ខ្ញុំ​ចង់​និយាយ​ទៅកាន់​សហភាព​អឺរ៉ុប​ថា គេ​ចង់​បង្កើត​ប្រជាធិបតេយ្យ​មួយ​សម្រាប់​កម្ពុជា ដែល​វា​មិនមាន​នៅក្នុង​ប្រទេស​ណាមួយ​សោះ​នៅ​អាស៊ី​។ វា​មិនអាច​ទៅរួច​ឡើយ​។ ប្រជាធិបតេយ្យ​មួយ គេ​មិនអាច​កំណត់​បាន​ភ្លាម​មួយថ្ងៃ ឬ​ពីរ​ថ្ងៃនោះ​បានទេ​»​។ លោក Raoul-Marc Jennar ផ្ញើ​សារ​នេះ​ទៅ​សហភាព​អឺរ៉ុប​។​
​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ​បាន​រំ​ឮ​ក​ផងដែរ​ថា កម្ពុជា​នៅ​ត្រូវ​ការធនធានមនុស្ស​ច្រើន​ទៀត ដើម្បី​កសាង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​បាន​៕




Tag:
 Raoul Jennar
  EU-Cambodia
  Pol Pot
  duty free
© រក្សាសិទ្ធិដោយ thmeythmey.com