ជាតិ
វីដេអូ
អាជ្ញាធរ​ខណ្ឌចំការមន ចុះ​រំដោះ​ចិញ្ចើមផ្លូវ​នៅ​ចំណុច​មុខ​វត្ត​សន្សំ​កុសល​
21, Dec 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​បញ្ចៀស​ការកក់ស្ទះ​ចរាចរណ៍ អាជ្ញាធរ​ខណ្ឌចំការមន​បាន​ចុះ​រំដោះ​ចិញ្ចើមផ្លូវ​នៅ​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ។​



​នៅ​តំបន់​ក្បែរ​វត្ត​សន្សំ​កុសល​នេះ គេ​សង្កេតឃើញ​មានការ​តែងតែ​ស្ទះផ្លូវ​ជាប្រចាំ ដោយសារ​ជា​តំបន់​ប្រជុំជន មាន​ផ្លូវបត់​ច្រើន និង​មាន​អាជីវករ​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ​ច្រើន​ផងដែរ​។

​ការចុះ​រុះរើ​នេះ​ធ្វើឡើង​ស្របទៅតាម​យុ​ត្តិ​នា​ការណ៍​រំដោះ​ចិញ្ចើមផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ស្ទះផ្លូវ និង​រំដោះ​ចិញ្ចើមផ្លូវ ដែល​ត្រូវបាន​គេ​រំលោភ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕

​ខាងក្រោម​នេះ​គឺជា​សកម្មភាព​នៃ​ការចុះ​រំដោះ​ចិញ្ចើមផ្លូវ​របស់​អាជ្ញាធរ​ចណ្ឌ​ចំការមន​៖













© រក្សាសិទ្ធិដោយ thmeythmey.com