បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
«យកកូន» នៅវ័យចំណាស់ នាំឲ្យកូនប្រឈមនឹងជំងឺ ភ្នែកតឹង, កខ្លី...
× Trisomy គឺជាប្រភេទជំងឺក្រូម៉ូសូម ដែលធ្វើឲ្យរាងកាយកុមារលូតលាស់មិនបានល្អដូចជា ភ្នែកតឹង, កខ្លី, ប្រហោងបេះដូង និងការចងចាំខ្សោយជាដើម។ ជំងឺនេះកើតឡើងដោយសារតែ ការ«យកកូន»នៅវ័យចំណាស់ អាចចាប់ពីអាយុ ៣៨ឆ្នាំឡើងទៅ។ នេះជាខ្លឹមសាររួមនៅក្នុងបទសម្ភាសរបស់វេជ្ជបណ្ឌិត លី ស្រីវីណា ជាមួយនឹងសារព័ត៌មានថ្មីៗ មុននឹងលោកស្រីបញ្ជាក់បន្ថែមថា ជំងឺ Trisomy មិនមានវិធីព្យាបាលបានឡើយ ប៉ុន្តែ អាចដឹងពីជំងឺនេះមុនបាន តាមរយៈការពិនិត្យផ្ទៃពោះ និងពិនិត្យឈាមនៅពេលដែលស្ត្រីមានផ្ទៃពោះនៅសប្ដាហ៍ទី៩ ៕
ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់សូមទស្សនាបទសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកសារព័ត៌មាន ThmeyThmey.com និងលោកស្រី លី ស្រីវីណា វេជ្ជបណ្ឌិតនៃគ្លីនិក លី ស្រីវីណា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com