ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល ២២ថ្ងៃ មនុស្សជាង ៤០០នាក់ស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍
× គិតចាប់ពីថ្ងៃទី១-២២ ធ្នូនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២០១លើក នៅទូទាំងប្រទេស។ គ្រោះថ្នាក់ចរាចរណ៍ទាំង ២០១លើកនេះ បានបណ្ដាលឲ្យមនុស្សចំនួន ១១០នាក់ស្លាប់ និង ៣០៥នាក់ រងរបួសធ្ងន់ និងស្រាល។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែល បញ្ជាក់ទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរាណ៍នេះ បង្កដោយការបើកបរលើសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង វ៉ា ឬជែង មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ ងងុយដេក កត្តាយានយន្ដ និងកត្តាផ្លូវជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com