កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចូលរួម​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប​ល្ងាច​នេះ
23, Dec 2017 , 4:23 pm        
រូបភាព
ដោយ:
​សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចូលរួម​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប​នា​ល្ងាច​ថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០១៧ នេះ​នៅមុខ​សាលាខេត្ត​កែប​។ បុណ្យ​សមុទ្រ​ក្រោម​ប្រធានបទ​«​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​» នៅ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​។



​ពិធីបុណ្យ​ក្រោម​ប្រធានបទ​«​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​»​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ នេះ ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន​។ ទោះបី​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ទើប​បើក​ជា​ផ្លូវ​នៅថ្ងៃនេះ តែ​ព្រឹត្តិការណ៍​នេះ​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ មកម្ល៉េះ​។

​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិប្រមាណ​៥​ម៉ឺន​បានមក​ទស្សនា​ដើរ​កម្សាន្ត​នៅ​ពិធីបុណ្យ​សមុទ្រ​ក្នុង​ថ្ងៃ​ដំបូង​។ លោក​រំពឹងថា បន្ទាប់ពី​ពិធី​បើកផ្លូវ​ការ​ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន នៅ​ល្ងាច​នេះ នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ពី​៧​ទៅ​៨​ម៉ឺន​នាក់​នៅ​ថ្ងៃបុណ្យ​សមុទ្រ​ថ្ងៃទី​២​នេះ​។

​ពិធីបុណ្យ​សមុទ្រ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ក្រៅពី​ធ្វើឡើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ខេត្ត​កែប ក៏​ដើម្បី​បញ្ជ្រាប​ការយល់​ផ្នែក​បដិសណ្ឋារកិច្ច​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ លើសពីនេះ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​ផលិតផល​ទេសចរណ៍ធម្មជាតិ និង​របៀប​ផ្តល់​សេវាកម្ម​ទេសចរណ៍​ដល់​ភ្ញៀវ​ទេសចរណ៍​។

​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃនេះ ក្រៅពី​ការប្រកួត​និង​សម្តែង​កីឡា​១១​ប្រភេទ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏មាន​ការតាំង​ស្តង់​ពិព័រណ៍​ផលិតផល​អន្តរជាតិ​ក​ម្ពុ​ជា ថៃ វៀតណាម ឡាវ ឥណ្ឌា ការប្រគំ​តន្ត្រី និង​សម្តែង​សិល្បៈ​អន្តរជាតិ​ដែលជា​ការសម្តែង​រួមគ្នា​រវាង​ក្រុម​សិល្បៈ​កម្ពុជា ថៃ ចិន និង​ឥណ្ឌា​ផងដែរ​៕   

អត្ថបទទាក់ទង


Tag:
 បុណ្យ​សមុទ្រ​
  សម្តេច ហ៊ុន សែន​
  ខេត្ត​កែប
© រក្សាសិទ្ធិដោយ thmeythmey.com