ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ មន្ត្រី កុំភ្លេចសម្តីសម្តេចផ្តាំឲ្យសម្អាតខ្លួន!
× បទ ពាក្យ៩
-ឆ្លុះកញ្ចក់មើលពីសក់ដល់ចុងជើង
មន្ត្រីយើងត្រូវងូតទឹកដុសកាយា
សម្តេចផ្តាំចាំគ្រប់គ្នាច្បាស់ហើយណា
មិនស្មានថាការជាក់ស្តែងក្លែងខ្លះភ្លេច។
-ខ្លះបំពានហ៊ានបំភ្លៃលៃបំប៉ោង
ប្រឹងតែតោងឈោងរកលាភកៀបកែគេច
រាស្ត្ររត់រកមករករឿងសឿងធ្វើភ្លេច
ខ្លះប្រឹងធ្មេញគេចធ្វើពើរើរួចខ្លួន។
-កាន់កិច្ចការខ្លះប្រាថ្នាតែស័ក្តិយស
ផ្គើនលក់ឈ្មោះគោះកៀងគរភរផ្ទូនៗ
រាស្ត្រមកប្តឹងមានខ្លះដឹងប្រឹងរត់ពួន
យករួចខ្លួនខ្លះប្រើក្បួនភរថ្នាក់លើ។
-ដឹងខ្លួនខុសដុសសម្អាតស្អាតបានតើ
ដាក់ខ្លួនដើរបម្រើរាស្ត្រចៀសធ្វើពើ
ចិត្តចៅហ្វាយកាយកប់ទៅទាំងក្រោមលើ
ហ៊ានថាធ្វើឲ្យថ្នាក់លើឃើញស្នាដៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com