ពីនេះ ពីនោះ
«កូលាប»កូឡាប»,«កុឡាប»និង«កុលាប»តើពាក្យណាត្រឹមត្រូវ?
× ពាក្យ«កូលាប»,កូឡាប»,«កុឡាប»និង«កុលាប» ជាពាក្យដែលសាធារណជនពិបាកនឹងសម្គាល់ មិនប្រាកដថា ពាក្យមួយណាត្រឹមត្រូវនោះទេ។ តាមវចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត់ ពាក្យដែលត្រឹមត្រូវគឺ «កុលាប» ដែលមានន័យថា ជាឈ្មោះផ្កាដែលមានសណ្ឋានជាវល្លិមានបន្លា មានក្លិនក្រអូប។ «កុលាប» ជាផ្កាដែលមានពណ៌ចម្រុះផងដែរ ដូចជា ពណ៌ក្រហម ពណ៌ស និងលឿងជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com