ជាតិ
លោក ម៉ម សូណង់ដូ បដិសេធចូលបំភ្លឺជុំវិញរឿងលោក កឹម សុខា រូបពីហ្វេសប៊ុកលោក ម៉ម សូណង់ដូ
× ភ្នំពេញ៖ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ បដិសេធចូលបំភ្លឺជុំវិញរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ទោសប្រព្រឹត្តអំពើក្បត់ជាតិ ក្រោមបទចោទ ឃុបឃិតជាសម្ងាត់ជាមួយបរទេស (សន្ទិដ្ឋិភាព) ។ រដ្ឋាភិបាល ចាត់ទុកអំពើលោក កឹម សុខា មានគោលបំណងផ្ទួលរំលំខ្លួន។
លោក ម៉ម សូណង់ដូ បដិសេធថា លោកមិនដែលបានទទួលលិខិតកោះហៅពីតុលាការ ឲ្យលោកចូលបំភ្លឺក្នុងនាមសាក្សីជុំវិញករណីលោក កឹម សុខា ឡើយ ។ ដំណឹងកោះហៅនេះ លោក ម៉ម សូណង់ដូ អះអាងថា បានដឹងព័ត៌មានពីបណ្ដាញហ្វេសប៊ុកប៉ុណ្ណោះ។ តែយ៉ាងណាលោក ម៉ម សូណង់ដូ ដែលកំពុងរស់នៅក្រៅប្រទេសនេះ បានសរសេរលិខិតទៅលោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញវិញ កាលពីថ្ងៃទី២៨ ធ្នូ យ៉ាងដូច្នេះថា៖«ខ្ញុំមិនអាចចូលឆ្លើយបំភ្លឺតាមការកំណត់បានទេ ព្រោះខ្ញុំកំពុងរស់នៅប្រទេសបារាំង ដើម្បីពិនិត្យបញ្ហាសុខភាព»។
ចៅក្រមស៊ើបសួរ បានចេញដីកាកោះហៅលោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅថ្ងៃ១១ ខែមករា ឆ្នាំ២0១៨។ លោក ម៉ម សូណង់ ក្លាយជាជនទីមួយ ដែលចៅក្រមស៊ើបសួរ បានហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី ក្នុងសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ៕
Tag:
ម៉ម សូណង់ដូ
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com