ពីនេះ ពីនោះ
ឆ្នាំ​ថ្មី សូម​ហេងៗ​គ្រប់គ្នា​!
29, Dec 2017 , 4:24 pm        
រូបភាព
ដោយ:


​បទ កាកគតិ​

-Happy New Year​    ​សូម​មិត្ត​គ្រប់គ្នា​
​ជួបតែ​សុខា​    ​    ​បាត់អស់​កង្វល់​
​សល់​ប្រាក់​ដុល្លារ​    ​ធ្វើ​ស្រែក​ចម្ការ​
​ផលា​ពោរពេញ​។​

-​សត្រូវ​ជិត​ឆ្ងាយ​    ​ប៉ង​ប៉ះពៀរ​កាយ​
​ក្លាយជា​មិត្ត​វិញ​    ​រកស៊ី​ធំ​តូច​
​មិន​ខូច​ជូរ​ជ្រេញ​    ​បើក​លក់ទំនិញ​
​អ្នកទិញ​ចូល​ជាប់​។​

-​ទាំង​រាស្ត្រ​មន្ត្រី​    ​ឧកញ៉ា​សេដ្ឋី​
​ឆ្នាំ​ថ្មី​មានភ័ព្វ​    ​    ​ធ្វើការ​ឆ្ងាយ​ជិត​
​មាន​មិត្ត​គិត​រាប់​    ​ហេងៗ​កើន​ទ្រព្យ​
​គាប់​យស​សក្តា​។​

-​គ្រប់​ម្ចាស់ Sponsor​    ​មាន​អ្នកគាំទ្រ​
​កាន់តែ​ខ្លាំងក្លា​    ​លក់​ចេញ​ទិញ​ចូល​
​កប​ដូច​ប្រាថ្នា​    ​    ​ថែម​មាន​ទីផ្សារ​
​ដល់​ណា​លក់ដាច់​៕



© រក្សាសិទ្ធិដោយ thmeythmey.com