ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យចូលឆ្នាំសកល៖ ខេត្តសៀមរាបទទួលបានទេសចរជាង៣៣ម៉ឺននាក់
01, Jan 2018 ,
10:48 am
រូបភាព
×
ដោយ:
ថ្មីៗ
សៀមរាប៖ ដូចរាល់ឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងធ្វើដំណើរមកកម្សាន្តខេត្ត សៀមរាប ក្នុងឱកាសបុណ្យទានសំខាន់ៗ តួយ៉ាងបុណ្យចូលឆ្នាំសកលជាដើម។ របាយការណ៍របស់អាជ្ញាធរ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ខេត្តសៀមរាបទទួលបានទេសចរជាតិ និងអន្តរជាតិជាង ៣៣ម៉ឺននាក់។
ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ដែលចេញផ្សាយនៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ និងដែលសារព័ត៌មានថ្មីៗទទួលបាន ភ្ញៀវទេសចរដែលចូលរួមអបអរក្នុងពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកលនៅឆ្នាំនេះ មានចំនួនសរុប ៣៣៣,០៨៥នាក់ កើនឡើង ជាង៧០%។ ក្នុងនោះដែរ ទេសចរអន្តរជាតិមានចំនួន ៣៣,០៨៥នាក់ កើនឡើងជាង ៩% ចំណែកទេសចរជាតិ មានចំនួន ៣០ម៉ឺននាក់ តួលេខកើនឡើងជាង ៦% បើធៀបនឹងឆ្នាំចាស់។
គួរឱ្យដឹងផងដែរថា នៅយប់ឆ្លងឆ្នាំ ចូលឆ្នាំសកល២០១៨ នៅតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ដែលជាតំបន់សំខាន់នៅក្នុងសៀមរាប មានមនុស្សកកកុញ ចំណែកអាហារដ្ឋាន និងភោជនីយដ្ឋាននានា សឹងគ្មានកន្លែងអង្គុយ។ តាមអាជ្ញាធរបានឱ្យដឹងដែរថា កាំជ្រួញប្រមាណ ១ពាន់គ្រាប់ ត្រូវបានបាញ់នៅតាមបណ្តាសណ្ឋាគារ និងតំបន់កម្សាន្តមួយចំនួន ដើម្បីអបអរសាទរ ការមកដល់ឆ្នាំថ្មី ឆ្នាំ២០១៨៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចូលឆ្នាំសកល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម