ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ទិវារត់កម្សាន្តពេលរាត្រីលើកទី២ទាក់ទាញអ្នកចូលរួមប្រមាណ៩០០នាក់
01, Jan 2018 ,
7:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ទិវារត់កម្សាន្តពេលរាត្រី ជាកម្មវិធីមួយថ្មី តែមានអ្នកចូលរួមច្រើនគួរឱ្យចាប់អារម្មណ៍។ ទិវានេះធ្វើឡើងពេលរាត្រី ដោយរត់កម្សាន្តជាមួយតន្ត្រី បែបសប្បាយៗ។ កីឡារត់កម្សាន្តពេលរាត្រី ត្រូវបានរៀបចំធ្វើជាលើកទី២ នៅរាត្រីឆ្លងឆ្នាំសកល ថ្ងៃទី៣១ ធ្នូនៅតំបន់ផាប់ស្ទ្រីត ផ្សារចាស់ ក្រុងសៀមរាប ដែលទាក់ទាញអ្នកចូលរួមប្រមាណ ៩០០នាក់។
លោក សែម ផល្លា នាយកចាត់ការទូទៅក្នុងការរៀបចំទិវារត់ប្រណាំងអន្តរជាតិ និងការរត់កម្សាន្តពេលរាត្រី នៃគណៈកម្មការជាតិអូឡាំពិក បានប្រាប់សារព័ត៌មានថ្មីៗឱ្យដឹងថា ក្នុងចំណោមអ្នកចូលរួមប្រមាណ ៩០០នាក់នោះ ភាគច្រើនជាជនបរទេស និងក្រុមយុវជន។ លោកបន្ថែមថា អ្នកចូលរួមមានចំនួនច្រើនហួសពីការស្មានរបស់គណៈកម្មការរៀបចំ ព្រោះពេលវេលាផ្សព្វផ្សាយមានរយៈពេលខ្លី និងមិនទូលំទូលាយ តែអាចទាក់ទាញអ្នកចូលរួមបានច្រើនគួរឱ្យកត់សម្គាល់បែបនេះ។
តាមការបញ្ជាក់ពីលោក សែម ផល្លា តាមពិតទៅទិវារត់កម្សាន្តពេលរាត្រីនេះ គឺមានភាពល្បីល្បាញរួចហើយនៅតំបន់អាស៊ីមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប៉ែកអឺរ៉ុប។ សម្រាប់ការចាប់ផ្តើមនៅកម្ពុជា គណៈកម្មការរៀបចំបានជ្រើសរើសខេត្តសៀមរាប ព្រោះថាវា ជាគោលដៅទេសចរណ៍ដ៏ធំនៅកម្ពុជា ហើយលោក សែម ផល្លា រំពឹងថា នឹងទទួលបានជោគជ័យ និងមានការចូលរួមច្រើនពីសំណាក់ទេសចរ ដែលនិយមការកម្សាន្តបែបនេះ។ «នៅកម្ពុជា ការយល់ដឹងពីកីឡានេះនៅមានកម្រិតនៅឡើយ យើងសង្ឃឹមថា ទៅថ្ងៃខាងមុខ វានឹងមានភាពល្បីល្បាញដូចការរត់ម៉ារាំតុងយ៉ាងដូច្នោះដែរ»។ នេះបើតាមការលើក ឡើងរបស់លោក សែម ផល្លា។
ជាមួយនឹងការរំពឹងពីភាពជោគជ័យនៃកីឡាបែបកម្សាន្តពេលរាត្រីនេះហើយ នាយកចាត់ការទូទៅក្នុងការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ក៏បង្ហើបពីគោលបំណងទៅថ្ងៃអនាគត គឺគណៈកម្មការគ្រោងរៀបចំកីឡានេះ ទៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្ត កែបជាដើម ដើម្បីបំពេញតម្រូវការដល់ទេសចរ ដែលនិយមបែបកីឡាមួយនេះ។
គួររម្លឹកថា ទិវារត់កម្សាន្តពេលរាត្រីលើកទី១ ត្រូវបានធ្វើឡើងនៅដើមខែ វិច្ឆិកា ឆ្នាំ២០១៧ ដោយពេលនោះបានទាក់ទាញអ្នកចូលរួមប្រមាណជិត៧០០នាក់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទិវារត់កម្សាន្តពេលរាត្រី
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម