ពីនេះ ពីនោះ
២០១៨ ឆ្នាំ​ថ្មី ក្តីសង្ឃឹម​ថ្មី​!
01, Jan 2018 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ គោ​ព័ទ្ធ​ស្នឹង​!
​ជូនពរ​ឆ្នាំ​ថ្មី​មាន​ក្តី​សុខ​    ​    ​សុខសាន្ត​បាន​ស្តុក​កប​កិច្ចការ​
​ការ​ទាំង​តូចធំ​ជុំ​ចេញ​ផ្កា​    ​    ​ផ្កា​ផ្លែ​ផលា​ទ្រព្យ​គាប់ចិត្ត​។​

​ចិត្ត​ចង​ជួយ​ជាតិ​កុំ​ឃ្លាតឆ្ងាយ​    ​ឆ្ងាយ​ជិត​មិន​ណាយ​នៅតែ​ស្និទ្ធ​
​ស្និទ្ធស្នេហ៍​ថែ​ជាតិ​ឲ្យ​ជាប់​ស្អិត​                 ស្អិតស្អាង​កាយ​ចិត្ត​លែង​រុកកួន​។​

​កួន​គុំ​គួរ​ទុកជា​រឿង​ចាស់​    ​    ​ចាស់​ក្មេង​ចេះដា​ស់ដឹក​នាំខ្លួន​
​ខ្លួន​ខ្លាំង​តាំងទី​ឲ្យ​មាំមួន​    ​    ​មួន​មាំ​ផ្ស៊ាំ​ខ្លួន​ឲ្យ​ទាន់​គេ​។​

​គេ​ដើរ​ទៅមុខ​លុក​លើស​លយ​                 លយ​លឿន​លែង​ស៊យ​មិន​រង់​រេ​
​រេរក​វិធី​ឲ្យ​ថ្កើង​ទ្វេ​    ​    ​    ​ទ្វេធ្វេស​គ្មានទេ​គេ​ខ្លា​ចក្រ​។​

​ក្រក្រី​ក្រៀមក្រោះ​គ្រោះ​ព្រោះ​យើង​    ​យើង​ច្រើន​ដើរ​ពើងទ្រូង​ត្រេកអរ​
​អរ​នឹង​ធនធាន​មាន​តៗ​    ​    ​ត​ច្រើន​តំណរ​ប្រើ​លែង​គ្រប់​។​

​គ្រប់គ្នា​ដឹង​ច្បាស់​គួរ​ផ្លាស់​កែ​    ​    ​កែ​ដើម្បី​ខ្មែរ​ឲ្យ​ខ្លាំង​ឌុប​
​ឌុប​ទាំង​ចំណូល​ចូល​ច្រក​គ្រប់​    ​គ្រប់​គ្រោះ​គេ​ខ្ទប់​យើងរ​ស់បាន​។​

​បាន​ថ្កើង​គ្រួសារ​ស្តារ​ដល់​ស្រុក​                 ស្រុក​មានទ្រព្យ​ស្តុក​ខ្មែរ​ថ្កើងថ្កាន​
​ថ្កាន​ថ្កើង​ឡើង​មាន​តាម​ចង់បាន​    ​បាន​ជាក់​មិន​ខាន​លើស ៣០០០៕

(​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​បង្ហាញ​ម​ហិ​ច្ចិ​តា​ថា សម្តេច​ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​មាន​ប្រាក់ចំណូល​រហូតដល់​មិនតិចជាង​៣​ពាន់​ដុល្លារ​ក្នុង​ម្នាក់​នៅមុន​ពេល​សម្តេច​ចូលនិវត្តន៍​)​។




© រក្សាសិទ្ធិដោយ thmeythmey.com