បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ជនជាតិ​បារាំង​លោក Yann លះបង់​ជីវិត​បែប​ទំនើប​នៅ​បារាំង មក​រស់នៅ​បែប​កម្មករ​នៅ​កម្ពុជា​
03, Jan 2018 , 7:59 am        
រូបភាព
ដោយ:
​របៀប​រស់នៅ និង​អត្តចរិត​របស់​ប្រជាជន​កម្ពុជា ជាពិសេស​ជីវិត​កម្មក​រ​រោងចក្រ បានធ្វើ​ឲ្យ​លោក Yann Defond តាំងចិត្ត​ថា លោក​ត្រូវ​រស់នៅ​ប្រទេស​នេះ អស់​មួយជីវិត ទោះ​លោក នៅ​មិន ទាន់ ទទួល សញ្ជាតិ កម្ពុជា​ក្ដី​។ ជនជាតិ​បារាំង វ័យ​៣៨​ឆ្នាំ​រូបនេះ​បន្តថា ប្រជាជន​កម្ពុជា​រួសរាយ ងាយ​ចុះសម្រុង មាន ភាព កក់ក្ដៅ ខុសពី​ជនជាតិ​បារាំង ដែលជា​ជាតិ​សាសន៍​របស់លោក​។



​តាមរយៈ​ព្រះ​សហគមន៍​កាតូលិក លោក​បានមក​កម្ពុ​ជាដំបូង​នៅ​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៥ បន្ទាប់មក ដោយ​ក្ដី​ស្រឡាញ់ លោក​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​សាជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំ​២០០៩ ដោយ​គ្មាន​ការជួយឧបត្ថម្ភ​ពី​សហគមន៍ ឬ​ពី​គ្រួសារ​ឡើយ​។ លោក Yann បានសម្រេច​ចិត្ត​រស់នៅ​ក្នុង​ជីវភាព ដូច​ជីវិត កម្មករ​រោងចក្រ តាម​អ្វីដែល​លោក​ប្រាថ្នា​ចង់បាន​អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​។

​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា ការរស់នៅ​កម្ពុជា​ធ្វើ​ឲ្យ​លោក​រីករាយ​យ៉ាងណាខ្លះ​នោះ ជា​បន្ត​សូម​ទស្សនា​កិច្ច​សម្ភាស​របស់​កញ្ញា ថា​ន រស្មី អ្នកសារព័ត៌មាន​អេឡិចត្រូនិក ជាមួយ​លោក Yann Defond ដូចតទៅ​៖





Tag:
 srolanh khmer
  ស្រឡាញ់​ខ្មែរ​
 ​ ប្រជាជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com