ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
តាមកាមេរ៉ាសុវត្ថិភាព និងឃើញចរាចរណ៍គ្មានសណ្តាប់ធ្នាប់ សម្តេច ហ៊ុន សែន ព្រមានដកអភិបាលខណ្ឌដូនពេញ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកអភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ ដោយសារបញ្ហាចរាចរណ៍ នៅក្បែរផ្ទះសម្ដេច។ សម្ដេច ហ៊ុន សែន បាននិយាយថា បញ្ហាចរាចរណ៍នៅម្ដុំវិមានឯករាជ្យ គ្មានសណ្ដាប់ធ្នាប់សោះឡើយ ។ អ្វីដែលសម្ដេច ហ៊ុន សែន បានឃើញតាមរយៈកាមេរ៉ាសុវត្ថិភាព ជុំវិញផ្ទះសម្ដេចនោះ គឺការបើកបរដោយគ្មានការគោរពច្បាប់ចរាចរណ៍ ជិះបញ្ច្រសទិសគ្នា គ្មានពាក់មួកសុវត្ថិភាពជាដើម។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែ នៅថ្ងៃទី៣ មករានេះ ប្រមុខរដ្ឋាភិបាល បានរំឮកពីបញ្ហាដែលសម្ដេច បានឃើញផ្ទាល់កាលពីថ្ងៃទី១ មករានោះ គឺមាននារីម្នាក់បើកបរគ្មានគោរពច្បាប់ចរាចរណ៍ហើយ ថែមទាំងមិនគោរពសមត្ថកិច្ចផង ដោយអាងអ្នកមានអំណាចការពារពីក្រោយ។ តាមរយៈរូបភាពបែបនេះ សម្ដេច ហ៊ុន សែន ក៏បង្គាប់ឲ្យសមត្ថកិច្ចស្វែងរកអ្នកការពារពីក្រោយនោះ ដើម្បីចាត់វិធានការតាមច្បាប់ផងដែរ ពោលបើមានតំណែងជាមន្ត្រីឋានន្តរសក្តិផ្កាយ គឺត្រូវដកតំណែងវិញ។
ត្រង់ចំណុចនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយសម្ដីថា ត្រឹមអភិបាលខណ្ឌ និងអភិបាលរងខេត្ត ប្រើពេលត្រឹមតែ៥នាទីទេ គឺអាចដកចេញពីតំណែងបានហើយ បើមិនអាចដកស្រាយបញ្ហាក្នុងតំបន់ខ្លួនបាន៕
សូមស្ដាប់សំឡេង៖
Tag:
ហ៊ុន សែន
សុខ ពេញវុធ
ខណ្ឌដូនពេញ
© រក្សាសិទ្ធិដោយ thmeythmey.com