ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សំពៀត​ឥណទាន​របស់ AMK កើន​ជាង​២៧​ភាគរយ​នៅ​ឆ្នាំ​២០១៧
03, Jan 2018 , 2:07 pm        
រូបភាព
AMK ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន​។ នៅក្នុង​ឆ្នាំ​២០១៧ សំពៀត​ឥណទាន​របស់ AMK  ស្មើនឹង​២០៨​លាន​ដុល្លារ កើនឡើង​ជាង​២៧​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦​។ លោក ឡុង ចំណាន នាយក​ស្តីទី​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​ឲ្យ​បញ្ជាក់ថា មូលហេតុ​នៃ​ការកើនឡើង គឺ​ដោយសារ AMK មាន​ផលិតផល​ជាច្រើន ដែល​ស្របតាម​តម្រូវការ​របស់​អតិថិជន ជាមួយនឹង​លក្ខ​ខណ្ណ​កម្ចី​ងាយស្រួល ការអនុគ្រោះ​ការបង់ថ្លៃ​សេវា​រដ្ឋបាល និង​មាន​ផលិតផល​កម្ចី​ខ្នាតតូច និង​មធ្យម​(SME)​ជាដើម​។



​បើតាម​លោក ឡុង ចំណាន អ្វី​ដែលជា​អត្ថប្រយោជន៍​ពិសេស​មួយទៀត គឺ​AMK នឹង​លុប​បំណុល​អតិថិជន ចំពោះ​កម្ចី​ក្រោម​៥​ពាន់​ដុល្លារ ក្នុងករណី​អតិថិជន​បាន​បាត់​បង់ជីវិត​។ តាម លោក ឡុង ចំណាន ចាប់ពី​ឆ្នាំ​២០១០ ដល់​ចុងឆ្នាំ​២០១៧ AMK បាន​លុប​បំណុល​អតិថិជន​ដែល​បាន​មរណភាព ប្រមាណ​២​លាន ៥​សែន​ដុល្លារ​។ ក្រៅពី​អតិថិជន​អាច​ទទួលបាន​កម្ចី​សង្គ្រោះបន្ទាន់​បន្ថែម ក្នុងពេលដែល​ពួកគាត់​ជួប​គ្រោះថ្នាក់​ផ្សេងៗ និង​អាច​ទិញ​ធានា​រ៉ាប់​ខ្នាតតូច​ពី AMK​បាន​ទៀតផង​។​

​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឡុង ចំណាន នាយក​ស្តីពី​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​AMK ខាងក្រោម​នេះ​៖




Tag:
 ឡុង ចំណាន​
  AMK
 ​ កម្ចី​
 ​ បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com