ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តើហេតុអ្វីបានជាស្ត្រីចាញ់កូនខ្លាំងនៅ៣ខែដំបូង?
× ភ្នំពេញ៖ ការចាញ់កូនខ្លាំងក្នុងអំឡុងពេល៣ខែដំបូង កើតឡើងដោយសារតែការប្រែប្រួលអកម៉ូនរបស់ម្ដាយ។ វាជារឿងលំបាកមួយក្នុងចំណោមរឿងលំបាកជាច្រើនទៀត ដែលស្ត្រីភាគច្រើនបានជួបពេលមានគភ៌។ យ៉ាងណាផុតរយៈពេល៣ខែទៅ ការចាញ់កូននឹងត្រូវកាត់បន្ថយម្ដងបន្តិចៗ។ ដូច្នេះ ដើម្បីកាត់បន្ថយអាការៈចាញ់កូនខ្លាំងបាន លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណារដ្ឋ បានផ្ដល់អនុសាសន៍ដល់ស្ត្រី មិនគួរគិត និងព្រួយបារម្ភច្រើនពេកនោះទេ តែស្ត្រីគួរធ្វើសមាធិឲ្យបានច្រើន ជាជាងការប្រើប្រាស់ថ្នាំ ដើម្បីកាត់បន្ថយការចាញ់កូន។ បន្ថែមពីនេះ វេជ្ជបណ្ឌិតនៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតាខាងលើ បានណែនាំឲ្យស្ត្រីមានគភ៌គ្រប់គ្រងរបបអាហារឲ្យបានល្អ ចៀសវាងការញ៉ាំផ្អែមពេក និងប្រៃពេក។
ដើម្បីជ្រាបកាន់ព័ត៌មានតែច្បាស់ សូមទស្សនាកិច្ចសម្ភាសរបស់កញ្ញា ថាន រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកស្រីវេជ្ជបណ្ឌិត ទីសុវណ្ណារដ្ឋ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com