ក្រោយ​សម្តេច​ព្រមាន វិធានការ​ក្តៅ​ប្រឆាំង​ការបើកបរ​ខុសច្បាប់ ចាប់ផ្តើម​!
ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ក្រោយ​សម្តេច​ព្រមាន វិធានការ​ក្តៅ​ប្រឆាំង​ការបើកបរ​ខុសច្បាប់ ចាប់ផ្តើម​!
05, Jan 2018 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​មួយថ្ងៃ​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទោស​អាជ្ញាធរ​មូលដ្ឋាន និង​ព្រមាន​ដក​អភិបាល​ខណ្ឌដូនពេញ ទាក់ទង​នឹង​ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់​ក្នុង​រាជធានី កងកម្លាំង​នគរបាល​ទាំង​ផ្នែក​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ ចាប់​បើក​ប្រតិបត្តិ​ការឃាត់​យានយន្ត ជាពិសេស​ម៉ូតូ និង​ម្ចាស់​យានយន្ត​។​



អត្ថបទទាក់ទង
 

​កងកម្លាំង​នគរបាល​រាជធានី ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ផ្លូវ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឃាត់​យានយន្ត​ដែល​ជិះ​បញ្ច្រាស មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ រួម​អ្នកបើក​ដែល​មិន​ពាក់មួក​សុវត្ថិភាព​។ នៅ​ព្រឹក​នេះ ម៉ូតូ និង​ម្ចាស់​ជាច្រើន​ត្រូវ​ចាប់​ដាក់​លើ​រថយន្ត​ដើម្បី​យកទៅ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ចេញ​នូវ​វិធានការ​ក្តៅ ដោយ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ឃាត់​អ្នកជិះ​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​នោះ ទៅរក​មួកសុវត្ថិភាព មក​ពាក់​ជាមុនសិន មុននឹង​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើដំណើរ លើ​ដងផ្លូវ​៕












Tag:
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 60395 [1] => 9,75,71 [2] => ក្រោយ​សម្តេច​ព្រមាន វិធានការ​ក្តៅ​ប្រឆាំង​ការបើកបរ​ខុសច្បាប់ ចាប់ផ្តើម​! [3] => content [4] => [5] => ​ចរាចរណ៍​ [6] => 0 [7] => 0 [8] => )