ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
វិចិត្រសាលល្អឯកនៅសារមន្ទីរជាតិអង្គរមានតម្កល់រូបបដិមាជិតមួយពាន់អង្គ
05, Jan 2018 ,
2:21 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ មហាជនជាច្រើនស្គាល់ជាទូទៅនៃសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ។ ចំណែកនៅសៀមរាប មានសារមន្ទីរមួយឈ្មោះថា សារមន្ទីរអង្គរ ដែលវត្ថុបុរាណ និងរូបបដិមាជាច្រើន ត្រូវបានធ្វើសមុច្ច័យពីសារមន្ទីរជាតិ និងមួយផ្នែកទៀត បានពីអភិរក្សដ្ឋានអង្គរ។
សាធារណជន និងភ្ញៀវទេសចរ អាចឃើញបន្ទប់តម្កល់រូបបដិមាមួយយ៉ាងធំ ដែលនៅខ្លោងទ្វារមានសរសេរឈ្មោះថា «វិចិត្រសាលល្អឯកៈ ព្រះពុទ្ធបដិមា ១០០០អង្គ»។ បន្ទប់នេះ គឺជាផ្នែកមួយនៃសារមន្ទីរជាតិអង្គរ។
ទោះជាមានឈ្មោះ ព្រះពុទ្ធបដិមា ១០០០អង្គ ក៏ពិតមែន តែជាក់ស្តែងក្នុងបន្ទប់នេះ មានបដិមាមិនដល់ ១០០០អង្គទេ។ ពាក្យ១០០០ ខ្មែរច្រើនប្រើសំដៅលើរបស់ច្រើន ខ្ទង់ពាន់ តួយ៉ាង ដូចលិង្គមួយពាន់ នៅភ្នំគូលេន និងថែវព្រះពាន់អង្គនៅប្រាសាទអង្គរវត្តជាដើម។ តាមពិត វាមានចំនួនច្រើនជាងពាន់ទៀតឯណោះ។ នេះបើតាមការពន្យល់ពីលោក សេង កុម្ភៈ ប្រធានផ្នែកថែរក្សាសមុច្ច័យ និងទំនាក់ទំនងសាធារណៈ នៃសារមន្ទីរជាតិអង្គរ។
លោក កុម្ភៈបន្ថែមថា ក្នុងវិចិត្រសាលពុទ្ធបដិមា ១០០០អង្គ ប្រមូលផ្តុំដោយព្រះពុទ្ធបដិមាជាច្រើន ទាំងមហាយាន និងហិនយាន ខ្លះធ្វើពីថ្មភក់ លោហៈ និងខ្លះធ្វើពីឈើ ដែលមានអាយុកាលចាប់ពីស.វទី៦ ដល់ស.វទី១៨។
ចំណុចសំខាន់នៃបន្ទប់វិចិត្រសាលនេះ គឺវាចង់បង្ហាញអំពីព្រះពុទ្ធសាសនានៅស្រុកខ្មែរ ដែលមានទាំងហិនយាន និងមហាយាន។ គេអាចមកសិក្សាពីរូបទាំងនេះបាន មានគ្រប់ ទម្រង់ ដែលមានទាំងថ្ម លោហៈ និងឈើ។ ភ្ញៀវទេសចរ តែងចំណាយពេលច្រើននៅក្នុងបន្ទប់ ដែលដាក់តាំងពុទ្ធបដិមាតូច-ធំនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារមន្ទីរអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម