ជាតិ
រថយន្ត
សេដ្ឋកិច្ច
ក្រសួងសាធារណការ គ្រោងដាក់ឲ្យដំណើរការកាណូតតាក់ស៊ីនៅភ្នំពេញ មុនចូលឆ្នាំខ្មែរ
×
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ចូន គ្រោងដាក់ឲ្យដំណើរការសាកល្បងកាណូតតាក់ស៊ី នៅភ្នំពេញ មុនចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីជួយសម្រួលចរាចរណ៍ផ្លូវគោក។
គម្រោងកាណូតតាក់ស៊ីនេះ ជាការតភ្ជាប់ភាគខាងត្បួង និងខាងជើងរាជធានីភ្នំពេញ តាមផ្លូវទឹក។ កាណូតដឹកអ្នកដំណើរនេះ នឹងរត់ពីព្រែកព្នៅ មកភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន បានឲ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំចំណតកាណូតចំនួន ១៥ទីតាំងក្នុងបន្ទាត់ចរាចររបស់កាណូតក្នុងគម្រោងនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមានប្រសាសន៍នាពេលថ្មីៗនេះថា ក្រសួងបានជំរុញក្រុមហ៊ុនរដ្ឋកំពង់ផែភ្នំពេញ (PPAP) ឲ្យពន្លឿនគម្រោងនេះ ដែលនឹងផ្ដល់ប្រយោជន៍ដល់ការងាររបស់រដ្ឋាភិបាលក្នុងការសម្រួលចរាចរណ៍ និងបង្កើតជម្រើសកាន់តែច្រើនដល់ពលរដ្ឋ។
បើតាម លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានស្រង់សំដីដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៣ខែមករា គម្រោងនេះត្រូវបានរំពឹងថានឹងត្រូវដាក់ឲ្យដំណើរការសាកល្បងនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៨ ៕
© រក្សាសិទ្ធិដោយ thmeythmey.com