ជាតិ
សង្គមជាតិ
លោក ខ្វៃ អាទិត្យា និង នេត្រ ភត្ត្រា ត្រូវតែងតាំងជាអគ្គនាយក-រងនៃទូរទស្សន៍«អប្សរា»
× ភ្នំពេញ៖ មេដឹកនាំនៅក្នុងពិភពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ជាក់ស្តែង និងថ្មីៗបំផុតនេះ លោក លោក ខ្វៃ អាទិត្យា អតីតអគ្គនាយករងនៃទូរទស្សន៍«ទទក»ត្រូវតែងតាំងជាអគ្គនាយកទូរទស្សន៍ «អប្សរា» ជំនួសលោក ស៊ាន វិសុទ្ធ។ រីឯ លោក នេត្រ ភត្ត្រា ដែលបច្ចុប្បកំពុងកាន់តួនាទីជាអ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហម ត្រូវបានតែងតាំងជាអគ្គនាយករងនៃទូរទស្សន៍ «អប្សរា»មួយបន្ថែមទៀត។
លោក ភក្ត្រា ដែលធ្លាប់បានប្រឡូកក្នុងកិច្ចការជាអ្នកសារព័តមានអស់រយៈពេលជាច្រើនឆ្នាំ និងជាច្រើនកន្លែង បានថ្លែងប្រាប់សារព័ត៌មានអនឡាន Thmeythmey ថា លោកនឹងជួយផ្តល់គំនិតមួយចំនួនជូនដល់ទូរទស្សន៍ដែលលោកទើបទទួលបានតំណែង៕
Tag:
ទូរទស្សន៍
នេត្រ ភត្ត្រា
ខ្វៃ អាទិត្យា
© រក្សាសិទ្ធិដោយ thmeythmey.com