ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួលបាន​ទេស​ចរ​ជាង​៥.៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧
07, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ជាង​៥.៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧ ក្នុងនោះ​ទេសចរ​ចិន​ជាប់​លំដាប់​លេខ​១ វៀតណាម​លំដាប់​លេខ​២ និង​ភ្ញៀវ​មកពី​អឺរ៉ុប​។​

  

​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ស្រង់​សម្តី លោក ហេង សុខ​ចំរើន ទីប្រឹក្សា​ក្រសួងទេសចរណ៍ ថា          វិស័យ​ទេសចរណ៍  បានផ្តល់​ការងារ​ដោយផ្ទាល់​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៦២​ម៉ឺន​នាក់ និង​ជាច្រើន​ម៉ឺន​នាក់​ទៀត​ដោយ​ប្រយោល​។ តាម​ទីប្រឹក្សា​ក្រសួង​ដដែល ភ្ញៀវទេសចរ​ទាំងនោះ បាន​ទៅកាន់​តំបន់​សៀមរាប​អង្គរ តំបន់ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍វប្បធម៌​បៃតង​ផ្សេងៗ​ទៀត​។​
 
​កំណើន​ផ្នែក​ភោជនីយដ្ឋាន ចុងភៅ​ចម្អិន​អាហារ អ្នកបកប្រែ អ្នកបម្រើ​ផ្នែក សេវា ផ្នែក​ទីផ្សារ និង​ផ្នែក​មគ្គុទេសក៍​ទេសចរណ៍ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ ទាក់ទាញ​ទេសចរ​បរទេស ពិសេស​ទេសចរ​ចិន មកកាន់​កម្ពុជា ខណៈ​រាជរដ្ឋាភិបាល ចង់បាន​កំណើន​ភ្ញៀវទេសចរ​ចិន​ឱ្យបាន​២​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០២០​។ លោក លូ ម៉េង ប្រធាន​ក្រុមការងារ​វិស័យ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍ ត្រូវបាន​AKP ស្រង់​សម្តី​ដូច្នេះ​។ 
 
​រាជរដ្ឋាភិបាល​រំពឹងថា ឆ្នាំ​២០២០ នឹងមាន​កំណើន​ទេសចរ​បរទេស​មកកាន់​កម្ពុជា​ដល់​ជាង​៧​លាន​នាក់​៕
 
 

Tag:
 ទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com