ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលបានទេសចរជាង៥.៦លាននាក់ក្នុងឆ្នាំ២០១៧
×
ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៥.៦លាននាក់ ក្នុងឆ្នាំ២០១៧ ក្នុងនោះទេសចរចិនជាប់លំដាប់លេខ១ វៀតណាមលំដាប់លេខ២ និងភ្ញៀវមកពីអឺរ៉ុប។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានស្រង់សម្តី លោក ហេង សុខចំរើន ទីប្រឹក្សាក្រសួងទេសចរណ៍ ថា វិស័យទេសចរណ៍ បានផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋកម្ពុជាប្រមាណ៦២ម៉ឺននាក់ និងជាច្រើនម៉ឺននាក់ទៀតដោយប្រយោល។ តាមទីប្រឹក្សាក្រសួងដដែល ភ្ញៀវទេសចរទាំងនោះ បានទៅកាន់តំបន់សៀមរាបអង្គរ តំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍វប្បធម៌បៃតងផ្សេងៗទៀត។
កំណើនផ្នែកភោជនីយដ្ឋាន ចុងភៅចម្អិនអាហារ អ្នកបកប្រែ អ្នកបម្រើផ្នែក សេវា ផ្នែកទីផ្សារ និងផ្នែកមគ្គុទេសក៍ទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ ទាក់ទាញទេសចរបរទេស ពិសេសទេសចរចិន មកកាន់កម្ពុជា ខណៈរាជរដ្ឋាភិបាល ចង់បានកំណើនភ្ញៀវទេសចរចិនឱ្យបាន២លាននាក់នៅត្រឹមឆ្នាំ២០២០។ លោក លូ ម៉េង ប្រធានក្រុមការងារវិស័យឯកជនផ្នែកវិស័យទេសចរណ៍ ត្រូវបានAKP ស្រង់សម្តីដូច្នេះ។
រាជរដ្ឋាភិបាលរំពឹងថា ឆ្នាំ២០២០ នឹងមានកំណើនទេសចរបរទេសមកកាន់កម្ពុជាដល់ជាង៧លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com