ជាតិ
បដិមា​លោកេស្វរៈ​មាន​ទម្រង់​មុខ​ដូច​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧
08, Jan 2018 , 11:21 am        
រូបភាព
​សៀមរាប​៖ ពុទ្ធបដិមា​លោកេស្វរៈ ដែល​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​ជាតិ​អង្គរ មាន​ទម្រង់​មុខ​ដូ​តទៅ​នឹង​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដូច្នោះ​ដែរ​។ គេ​អាច​នឹង​ភាន់ច្រឡំ ថា​ជា​រូប​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ប្រសិនបើ​គេ​មិនបាន​ពិនិត្យ​ឱ្យ​ច្បាស់លាស់ ឬថា​មិន​ស្គាល់​ចំណុច​មួយ​ដ៏​សំខាន់​។



​តាម​អ្នកជំនាញ​ពន្យល់ថា អ្វី​ដែលជា​ចំណុច​សម្គាល់ថា​ជា​លោកេស្វរៈ គឺមាន​បន្សល់​ភ្នែន​របស់​អមិត​ភៈ ចំណែក​រូប​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​ផ្នួងសក់​ទេ​។ បដិមា​នេះ សង់​ពី​ថ្មភក់ រចនាបថ បាយ័ន ក្នុង​កាយវិការ​សមាធិ​។ លោក សេង កុម្ភៈ ប្រធាន​ថែរក្សា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​អង្គរ បានឱ្យដឹងថា ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទ្រង់​បាន​បង្កើត​លទ្ធិ​មួយ​ឈ្មោះថា «Buddharaja»​មានន័យថា ពុទ្ធ​រាជា ដែល​ភ្ជាប់​ព្រះពុទ្ធ ទៅនឹង​ស្តេច គឺ​តែមួយ​។

​បច្ចុប្បន្ន រូប​ដ​បិ​មា​នេះ នៅសល់​តែមួយ​ចំហៀង ដាច់​ដៃ​ម្ខាង និង​របេះ​សាច់​ថ្ម​នៅ​កន្លែង​ខ្លះៗ ដូចជា​ជើង និង​ដូច​ខ្លួន​៕






Tag:
 លោកេស្វរៈ​
  សារមន្ទីរ​ជាតិ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com