ពីនេះ ពីនោះ
«​ចង្អល់​»​និង​«​ចង្អុល​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
11, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ចង្អល់​»​ជា​បរិវារ​សព្ទ សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​ចង្អៀត ដូចជា ចង្អៀតចង្អល់ ប្រែ​មក​ថា ចង្អៀត​ទាំង​ទី​នៅ និង ទាំង​ផ្លូវចិត្ត​។ ចំណែកឯ​ពាក្យ​«​ចង្អុល​»​ជា​កិរិយាសព្ទ សំដៅ​ដោយ តម្រង់ , សំដៅចំ​ទៅ​អ្វីមួយ​។



​ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ចង្អល់​»​មានន័យថា ជា​ពាក្យ​ដែល​ប្រើ​រួមផ្សំ​គ្នា​ជាមួយ​ពាក្យ ចង្អៀត ប្រែ​មក​ថា ចង្អៀតចង្អល់​។ ឧទាហរណ៍​៖ ចិត្តចង្អៀត​ចង្អល់​។

​ចំណែក​«​ចង្អុល​»​មានន័យថា តម្រង់​, សំដៅចំ​អ្វីមួយ ដោយ​ចង្អុលដៃ​សម្រាប់​បង្ហាញ​។ ឧទាហរណ៍​៖ សញ្ញា​នោះ​ចង្អុលបង្ហាញ​ឱ្យឃើញ​នូវ​ទីតាំង​ដែល​យើង​ត្រូវ​រក​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com