ជាតិ
សេដ្ឋកិច្ច
ឥណទាន​ក្នុង​វិស័យ​ធនាគារ​កើន ១៦,៨​ភាគរយ ខណៈ​មីក្រូហិរញ្ញវត្ថុ​កើន ២៥,៥​ភាគរយ​
08, Jan 2018 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការផ្ដល់​ឥណទាន​ក្នុង​វិស័យ​ធនាគារ​ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ ៦៥ ពាន់​ពាន់​លាន​រៀល (​ប្រហែល​ជាង ១៦​ពាន់​លាន​ដុល្លារ​) បាន​កើនឡើង ១៦,៨​ភាគរយ ខណៈ​ការបញ្ចេញ​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ មាន​ទឹកប្រាក់ ១៥,៩​ពាន់​ពាន់​លាន​រៀល (​ប្រហែល ៣,៩​ពាន់​លាន​ដុល្លារ​) កើនឡើង​ប្រមាណ ២៥,៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​



​របាយការណ៍​ខាងលើ​បង្ហាញថា ទំហំ​ឥណទាន​របស់​វិស័យ​ធនាគារ ត្រូវបាន​បែងចែក​ទៅ​ផ្នែក​អាជីវកម្ម​ជួញដូរ​រាយ ១៧,៦​ភាគរយ​, ការជួញដូរ​ដុំ ១២,៤​ភាគរយ​, កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ១០,៣​ភាគរយ​, សំណង់ ៩,៥​ភាគរយ​, កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ៩,២​ភាគរយ​។​

​រីឯ​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវបាន​ផ្ដល់​ដល់​អតិ​ថិ​ជន​ចំនួន ១,៧៥​លាន​នាក់ ដោយបាន​បែងចែក​ទៅក្នុង​វិស័យ​ផ្សេងៗ ដូចជា វិស័យ​កសិកម្ម ២៦,៩​ភាគរយ​, វិស័យ​អាជីវកម្ម ១៨,៦​ភាគរយ​, សេវាកម្ម ១០,៣​ភាគរយ​, ដឹកជញ្ជូន ៤,៥​ភាគរយ និង​ការប្រើប្រាស់​មិន​សម្រាប់​អាជីវកម្ម​ចំនួន ៣៣,២​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារជាតិ​៕


Tag:
 ឥណទាន​
© រក្សាសិទ្ធិដោយ thmeythmey.com