កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិករុស្ស៊ី ៤២នាក់ ប្តឹង IOC ដែលពិន័យពួកគេមិនឲ្យចូលរួមអូឡាំពិកឆ្នាំ២០១៨
× តុលាការមជ្ឈត្តកម្មកីឡា (CAS) បាននិយាយកាលពីថ្ងៃអង្គារទី៩ ខែមករាថា អត្តពលិករុស្ស៊ី ៤២ នាក់បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងបទចោទប្រើសារធាតុហាមឃាត់ (Doping) របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បន្ទាប់ពីត្រូវហាមចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
មានអត្តពលិករុស្ស៊ីចំនួន ៤៣នាក់ ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រេចហាមឃាត់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង ក្រោយរកឃើញថាពួកគេបានប្រើប្រាសសារធាតុហាមឃាត់អំឡុងការប្រកួតអូឡាំពិកកាលពីឆ្នាំ២០១៤ នៅទីក្រុងសជី ប្រទេសរុស្ស៊ី។
បើតាមការប្រកាសរបស់តុលាការមជ្ឈត្តកម្មកីឡា CAS ក្នុងចំណោមអត្តពលិកទាំង ៤៣ មាន ៤២នាក់បានដាក់ពាក្យប្តឹងឧទ្ធរណ៍រួចរាល់ហើយ ដើម្បីតវ៉ានឹងការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរពីសំណាក់ IOC នេះ។
CAS បាននិយាយថាករណីទាំងអស់នឹងត្រូវយកទៅពិនិត្យជាមួយគ្នាក្នុងរយៈពេលមួយសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី២២ ខែមករា ហើយរំពឹងថាសាលក្រមនឹងចេញជាលទ្ធផលនៅថ្ងៃទី ៣១ ខែមករា ពោលគឺមុន៩ថ្ងៃនៃការចាប់ផ្តើមការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១៨ នៅទីក្រុងព្យុងឆាង៕
Tag:
កីឡាអូឡាំពិក
IOC
CAS
© រក្សាសិទ្ធិដោយ thmeythmey.com