ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អាជ្ញាធរអប្សរាបោះព្រំដីនៅតំបន់ផ្លូវ៦០ម៉ែត្រដើម្បីបែងចែកឲ្យដាច់ដីរដ្ឋ និងឯកជន
10, Jan 2018 ,
4:48 pm
រូបភាព
«លោកស្រី លី អ៊ុអេង ពេលក្រុមការងារចុះដាំបង្គោលព្រំដី»
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ គណៈកម្មការចម្រុះ ដែលមានអាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប បានចុះដាំបង្គោលកំណត់ព្រំដីនៅតំបន់ផ្លូវ៦០ម៉ែត្រ ដែលស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ការចុះដាំបង្គោលនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនមួយ បានចាក់ដីរំលោភលើដីរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី១០ ខែមករា គណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា មន្ទីររៀបចំដែនដី និងសូរិយោដីខេត្ត រួមនិងកងកម្លាំងចម្រុះ បានចុះធ្វើសកម្មភាព ដាំបង្គោលកំណត់ព្រំដី ក្រោយក្រុមហ៊ុនរបស់លោកស្រី លី អ៊ុំអេង បានអភិវឌ្ឍ និងចាក់ដីបំពេញលើដីរដ្ឋ។ តាមការបញ្ជាក់ពីមេធាវីរបស់អាជ្ញាធរជាតិអប្សរា ផ្ទៃដីដែលត្រូវបានរំលោភនោះ មានទំហំប្រមាណ ជិត២ហិកតា។
លោក ភុំ ប៊ុនផាន់ មេធាវីរបស់អាជ្ញាធរជាតិអប្សរា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចុះដាំបង្គោលកំណត់ព្រំដីនេះ គឺដើម្បីបែងចែកឲ្យដាច់រវាងដីកម្មសិទ្ធិឯកជន និងដីរដ្ឋ ចៀសវាងទំនាស់ទៅថ្ងៃក្រោយ។ លោកបញ្ជាក់ថា លោកស្រី លី អ៊ុំអេង បានអភិវឌ្ឍលើដីផ្ទាល់ខ្លួន ដោយបានចាក់ដីបំពេញ ដោយទាំងដីរដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាថែមទៀត។
តាមលោកមេធាវី លោកនៅមិនទាន់អាចកំណត់ផ្ទៃដីដែលត្រូវគេចាក់រំលោភបាននៅឡើយ តែលោកអះអាងថា មានទំហំប្រហាក់ប្រហែលជិត២ហិកតា។
នៅពេលក្រុមការងារចម្រុះកំពុងដាំបង្គោលនោះដែរ ភ្លាមៗលោកស្រី លី អ៊ុំអេង ក៏បានមកដល់កន្លែងកើតហេតុ ដោយកាន់ឯកសារ និងបានអះអាងថា ជាប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ របស់លោកស្រី។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា គ្រោងនឹងប្តឹងទៅសម្តេចនាយករដ្ឋមន្ត្រី ព្រោះថា អាជ្ញាធរជាតិអប្សរា មិនព្រមអនុវត្តន៍តាមអនុក្រឹត្យលេខ ១៥៨ ដែលរាជរដ្ឋាភិបាលសម្រេចកាត់ដីបុរីសណ្ឋាគារ ទៅប្រជាពលរដ្ឋអាស្រ័យផលវិញ។
តាមអនុក្រឹត្យលេខ ១៥៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចកាត់ដីបុរីសណ្ឋាគារ ប្រគល់ឱ្យប្រជាពលរដ្ឋវិញ។ ប៉ុន្តែមាត្រា២ នៃអនុក្រឹត្យបានចែងច្បាស់ថា «ការធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋវិញ ចំពោះក្បាលដីទាំងឡាយណា ដែលអាជ្ញាធរអប្សរាមិនទាន់បានដោះស្រាយគោលនយោបាយ ហើយបានកាន់កាប់អាស្រ័យផលជាក់ស្តែង»។ ឯមាត្រា៣ «ប្រគល់ជូនអាជ្ញាធរអប្សរា គ្រប់គ្រងនូវផ្ទៃដីទាំងឡាយណា ដែលបានដោះស្រាយគោលនយោបាយរួចហើយ»។
មេធាវីលោក ភុំ ប៊ុនផាន់ បានឱ្យដឹងទៀតថា ភ្លាមៗអំឡុងពេលលោកស្រី លី អ៊ុំអេង ចាក់ដីបំពេញលើដីអភិវឌ្ឍន៍នៅដើមខែ វិច្ឆិកា ឆ្នាំ២០១៧នោះ អាជ្ញាធរជាតិអប្សរាបានចុះទប់ស្កាត់ដែរ ដោយមានដាំបង្គោល បំណងមិនឱ្យរថយន្តដឹកដីចូលចាក់បន្ត តែត្រូវបានលោកស្រី លី អ៊ុំអេង ដកបង្គោលនោះចោល។
យ៉ាងណា សកម្មភាពដឹកដីបានបន្តធ្វើ ក្រោយលោកស្រី លី អ៊ុំអេង បានដាក់លិខិតសុំអនុញ្ញាតទៅសាលាខេត្តសៀមរាប តែមានភ្ជាប់លក្ខខណ្ឌមុននឹងអនុញ្ញាត គឺការប្រើប្រាស់ផ្លូវ៦០ម៉ែត្រ ត្រូវមានស្នើសុំទៅខាងអាជ្ញាធរជាតិអប្សរាជាមុនសិន។ ជាក់ស្តែងមិនដូច្នោះទេ លោកស្រី លី អ៊ុំអេង ថែមទាំងចាក់ដី ដោយទាំងដីរដ្ឋទៀត។ នេះជាការពន្យល់របស់លោកមេធាវី ភុំ ប៊ុនផាន់។
តាមការបញ្ជាក់របស់លោក ភុំ ប៊ុនផាន់ ករណីដែលលោកស្រី លី អ៊ុំអេង បន្តដកបង្គោលកំណត់ព្រំ ដែលគណៈកម្មការចម្រុះបាន និងកំពុងធ្វើនេះ វាជាបទល្មើសជាក់ស្តែង ហើយលោកនឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អាជ្ញាធរអប្សរា
លី អ៊ុំអេង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម