ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
«ត្រាំទឹក ឬ ហែលទឹក» ២ទៅ៣ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយការឈឺឆ្អឹងខ្នង និងចង្កេះពេលមានផ្ទៃពោះ
× «ពេលមានផ្ទៃពោះ ស្ត្រីតែងតែមានអាការៈឈឺឆ្អឹងខ្នង និងឈឺចង្កេះ។ ការត្រាំទឹក ឬហែលទឹកក្នុងចលនាយឺតៗ ២ទៅ៣ដងក្នុងមួយសប្តាហ៍ គឺអាចកាត់បន្ថយការឈឺឆ្អឹងខ្នង និងឈឺចង្កេះបាន»។ នេះជាការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណារដ្ឋ មុននឹងលោកស្រីបន្ថែមថា ស្ត្រីមានផ្ទៃពោះ គួរហាត់ប្រាណដោយការដើរ ឬ ហាត់ Yoga ដើម្បីឲ្យឈាមរត់បានល្អ និងកាត់បន្ថយការឈឺចាប់ផ្សេងៗ។ យ៉ាងណាវេជ្ជបណ្ឌិតនៃ មន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ខាងលើ ក៏បានណែនាំឲ្យស្ត្រីមានផ្ទៃពោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើអនុវត្តន៍គ្រប់វិធីសាស្ត្រហើយ នៅមិនអាចធូរស្រាលទៀត គឺត្រូវទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។
ដើម្បីកាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាស របស់កញ្ញា ថាន រស្មី អ្នកព័ត៌មាន នៃសារព័ត៌មានថ្មី ជាមួយលោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណារដ្ឋ ដូចទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com