ពីនេះ ពីនោះ
តើ «កល»និង«កល់»ខុសគ្នាដូចម្តេច?
× ពាក្យទាំងនេះ មានសូរសព្ទដូចគ្នា តែប្រើក្នុងន័យផ្សេងគ្នា។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់នូវពាក្យទាំងនេះថា៖
«កល»មានន័យថា ឧបាយយ៉ាងល្អិត,ល្បិចគេចកែ។ ឧទាហរណ៍៖ កលល្បិចមានយ៉ាងជំពូក។
ចំណែក «កល់»សំដៅលើ ទ្រពីក្រោមដើម្បីឱ្យស្មើ មិនឱ្យល្អៀង ឬដើម្បីឱ្យហើប ឱ្យខ្ពស់ឡើង។ ឧទាហរណ៍៖ ដាក់កំណល់កល់ជើងពានឱ្យខ្ពស់ឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com