ពីនេះ ពីនោះ
តើ «​កល​»​និង​«​កល់​»​ខុសគ្នា​ដូចម្តេច​?
15, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងនេះ មាន​សូរសព្ទ​ដូចគ្នា តែ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​នូវ​ពាក្យ​ទាំងនេះ​ថា​៖



«​កល​»​មានន័យថា ឧបាយ​យ៉ាង​ល្អិត​,​ល្បិច​គេចកែ​។ ឧទាហរណ៍​៖ កលល្បិច​មាន​យ៉ាង​ជំពូក​។​

​ចំណែក «​កល់​»​សំដៅលើ ទ្រ​ពីក្រោម​ដើម្បីឱ្យ​ស្មើ មិនឱ្យ​ល្អៀង ឬ​ដើម្បីឱ្យ​ហើប ឱ្យ​ខ្ពស់​ឡើង​។ ឧទាហរណ៍​៖ ដាក់​កំណល់​កល់​ជើងពាន​ឱ្យ​ខ្ពស់​ឡើង​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com