លោក Seng Pyseth តំណាងក្រុមហ៊ុនអនុស្សាលើឡើងថា៖ ប្រធានបទដែលសំខាន់ៗដែលត្រូវចែករំលែកគឺសំដៅទៅលើបទពិសោធន៍ជាក់ស្ដែងរបស់បញ្ញាវ័នទាំង៩រូបពីរបៀបដែលត្រូវទទួលបានអាហារូបករណ៍។បន្ថែមពីនេះទៀតសន្និសីទនេះនឹងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សាដើម្បីអោយអ្នកចូលរួមយល់កាន់តែច្បាស់ពីប្រភពព័ត៌មានអាហារូបករណ៍ ប្រភេទអាហារូបករណ៍ល្បីៗ តិចនិកក្នុងការសរសេរ Personal Statement និង Study Plan និងព័ត៌មានលម្អិតដើម្បីត្រៀមសម្ភាសន៍។លោកបន្តទៀតថា៖ក្នុងមួយឆ្នាំទៅក្នុងមួយឆ្នាំដែលមានអ្នកចូលរួមចន្លោះពី១៥០០អ្នកឡើងទៅហើយក្នុងឆ្នាំនេះលោកក៏រំពឹងថានិងមានអ្នកចូលរួមច្រើនមិនខុសពីឆ្នាំមុនឡើយ។