ពីនេះ ពីនោះ
«​វិ​វត្ត​»,«​វិ​វដ្ត​» និង «​វិវឌ្ឍន៍​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
16, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងនេះ មាន​សូរសព្ទ​សំឡេង​ដូចគ្នា តែ​ន័យ​ផ្សេងគ្នា​។ បើសិនជា​អ្នកអាន​មិនបាន​ចាប់អារម្មណ៍​លើ​ពាក្យ​ទាំងនេះ​ទេ ប្រាកដជា​មានការ​ប្រើ​ខុស​។ តើ​«​វិ​វត្ត​»,«​វិ​វដ្ត​» និង «​វិវឌ្ឍន៍​»​មានន័យ​ខុសគ្នា​ដូចម្តេច​?



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​វិ​វត្ត​»​មានន័យថា សេចក្តី​ស្ងាត់​, ដែល​គួរឱ្យ​វី​វេ​ក​។ ឧទាហរណ៍​៖ ទី​វិ​វត្ត ឬ ទី​ស្ងាត់​។​

«​វិ​វដ្ត​»​មានន័យថា ដំណើរ​វិលត្រឡប់ ការ​ត្រឡប់មក​សារជាថ្មី​។ ឧទាហរណ៍​៖ ដំណើ​រវិ​វដ្ត​នៃ​ការកើត និង​ស្លាប់​។

​ចំណែក​«​វិវឌ្ឍន៍​»​ជា​នាមសព្ទ មានន័យថា សេចក្តីចម្រើន​។ ឧទាហរណ៍​៖ ប្រទេស​មាន​ការវិវឌ្ឍ​ន៍​បាន​ដោយសារ​តែមាន​ធនធានមនុស្ស​ល្អៗ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com