ពីនេះ ពីនោះ
ពាក្យ​ដែល​សរសេរ​ជា​អក្សរ «​ប​» ទៅជា «​ព​» ក៏បាន​!
17, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ខ្លះ​អាច​សរសេរ​ជា​អក្សរ «​ប​» ឬ «​ព​» ក៏បាន នៅតែ​រក្សា​ន័យ​ដូចគ្នា​ដដែល​។



​ពាក្យ​ដែល​អាច​សរសេរ​ជា​អក្សរ «​ប​» ឬ «​ព​» មានដូចជា​៖ ប្រួក ឬ ព្រួក​(​បុក​, បាក់​), ប្រួត ឬ​ព្រួត​( ផ្គួប​គ្នា​ឱ្យ​មាំ​), ប្រួម ឬ​ព្រួម​( ធ្វើឱ្យមាន​រាង​រួម​), បំផ្លើស ឬ​ពន្លើស​( ធ្វើ​ឱ្យលើស​ជ្រុល​)​។​ល​។​
​សាធារណជន​ខ្លះ​នៅតែ​ប្រកែក​គ្នា​ថា គួរតែ​សរសេរ​ពាក្យ​ជា​អក្សរ «​ប​» ឬ «​ព​» តើ​មួយណា​ត្រឹមត្រូវ​ជាង​។ ការពិត រវាង​ពាក្យ​ដែល​សរសរ​ដោយ «​ប​» ឬ «​ព​» គឺ​ត្រឹមត្រូវ​ដូចគ្នា​។ នេះ​បើ​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​ដដែល​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com