ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​ធាត់​ជ្រុល​មាន ៦​ប្រភេទ​ខុសៗ​គ្នា​
12, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹងថា អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​មនុស្ស​ដែល​ធាត់​ជ្រុល​មាន ៦​ប្រភេទ​ខុសៗ​គ្នា​។ គេ​បាន​បន្ថែម​ទឿ​ត​ថា រាល់​ប្រភេទ​នៃ​ការ​ធាត់​ជ្រុល​នីមួយៗ​សុទ្ធ​តែមាន​ប្រយោជន៍​ពី​កម្មវិធី​ព្យាបាល​តម្រង​គោលដៅ​ខុសៗ​គ្នា​ទៅលើ​ការ​ធាត់​ជ្រុល​នេះ ចៀស​ជាង​វិធី​ព្យាបាល​តែមួយ​ប្រភេទ​។



​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ទន្ន​ន័យ​មកពី​មនុស្ស​ធាត់​ជ្រុល​ពេញវ័យ​ច្រើនជាង ៤០០០​នាក់ ដែលជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់ Yorkshire Health Study​។ ការសិក្សា​នេះ​មាន​គោលបំណង​ចង់ដឹងថា តើ​វា​អាចទៅរួច​ទេ​ក្នុងការ​ចែកជា​ក្រុម​របស់​មនុស្ស​ដែល​ធាត់​ជ្រុល​ម្នាក់​ដោយយោង​ទៅតាម សុខភាព​ទូទៅ និង​លក្ខណៈ​របៀប​រស់នៅ​។

​ការសិក្សា​នេះ​បាន​រាយការណ៍​ថា មនុស្ស​ដែល​ធាត់​ជ្រុល​អាចមាន ៦​ប្រភេទ​ខុសគ្នា​ដូចជា​៖
•    ស្ត្រី​វ័យក្មេង​មាន​សុខ​ភាពល្អ​៖ ស្ត្រី​ដែល​ធាត់​ជ្រុល តែ​ជាទូទៅ​គឺ ផលវិបាក​ទាក់ទង​នឹង​ការ​ធាត់​ជ​ញ​រុល​តិចតួច​ដូចជា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​
•    បុរស​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​៖ វា​មិន​ខុសពី​ប្រភេទ​ខាងលើ​ទេ តែ​គ្រាន់តែ​គាត់​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ប៉ុណ្ណោះ​។​
•    មនុស្ស​វ័យ​កណ្តាល​ដែល​តក់ស្លុត និង​មិន​សប្បាយចិត្ត​៖ ជា​ស្ត្រី​ដែលមាន​សុខភាព​ផ្លូវចិត្ត​មិនល្អ​ជាប់​
•    មនុស្ស​វ័យ​ចំណាស់​ដែលមាន​សុខភាព​ល្អ​ហើយ​មាន​លុយ​ចាយ​ច្រើន​៖ ជាទូទៅ​គាត់​ជា​មនុស្ស​មាន​សុខ​ភាពល្អ​ស្រាប់ តែ​សម្គាល់​ដឹង​ថែមទៀត​គឺ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ហើយ​ក៏មាន​សម្ពាធ​ឈាម​ខ្ពស់​ផងដែរ​។​
•    មនុស្ស​វ័យ​ចំណាស់​ដែល​រាងកាយ​មាន​ជំងឺ​តែ​សប្បាយចិត្ត​៖ មនុស្ស​ចាស់​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​ដូចជា ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ តែមាន​សុខភាព​ផ្លូវ​ចិត្តល្អ​។
•    សុខភាព​មិនល្អ​សោះតែ​ម្តង​៖ អ្នក​ដែលមាន​លុយកាក​ចាយ​តិចតួច​បំផុត ហើយក៏​ជា​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន​បំផុត​ដែរ​។

​ការ​ស្រាវ​ជ្រា​នេះ​បាន​ណែនាំ​ថា យក​ល្អ​គួរតែ​សម្គាល់​ដឹង​ទៅលើ​ប្រភេទ​នៃ​ការ​ធាត់​ជ្រុល​បែបនេះ​ល្អ​ជាង​ការ​សម្គាល់​តែ​មនុស្ស​ធាត់​ជ្រុល​តែមួយ​ប្រភេទ ដូច្នេះ​យើង​នឹងមាន​វិធី​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព​ជាង​វិធី​តែមួយ​។ ការសិក្សា​ថ្មី​មិនបាន​ផ្តល់នូវ​ទ្រឹស្តី​អ្វី​ចំពោះ​រឿងនេះ​នៅឡើយ​ទេ ហើយក៏​ត្រូវតែ​មានការ​ស្រាវជ្រាវ​បន្ថែមទៀត​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com