កក្រើក​ក្នុង​កម្មវិធី​សម្ពោធ​ផ្សារ​វើ​ល កុង​ទី​ន័​រ ជាមួយ​វត្តមាន​កំពូល​តារាចម្រៀង​ល្បីៗ​
អត្ថបទពាណិជ្ជកម្ម
កក្រើក​ក្នុង​កម្មវិធី​សម្ពោធ​ផ្សារ​វើ​ល កុង​ទី​ន័​រ ជាមួយ​វត្តមាន​កំពូល​តារាចម្រៀង​ល្បីៗ​
12, Jan 2018 , 3:10 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖​កាលពី​ថ្មីៗ​នេះ ផ្សារ​វើ​ល កុង​ទី​ន័​រ បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ ដែល​ក្នុងនោះ​មាន​វត្តមាន​តារា​ល្បីៗ​ជាច្រើន​បាន​ចូលរួម​ដូចជា​៖ កញ្ញា​ឪ​ក សុគន្ធ​កញ្ញា តារាចំរៀង​Original Song លោក ហេង ពិ​ទូ និង នាយ ក្រឹម តារា​សំណើច​មិនចេះ​រឹង​ស្ងួត ដែល​ធ្វើអោយមាន​ភ្ញៀវ​កិ​ត្ត​យស​ចូលរួម​យ៉ាងច្រើន​កុះករ ហើយ​បងប្អូន​ដែល​បាន​ចូលរួម​រំភើប​រីករាយ​យ៉ាងខ្លាំង និង មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​ទាំងមូល​។

​នេះ​ក៏​ជា​កម្មវិធី​មួយ​ដើម្បី​អបអរសាទរ​ដល់ ផ្សារ​វើ​ល កុង​ទី​ន័​រ​អោយ​កាន់តែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន និង ដំណើរការ​ប្រកបដោយ​ភាពជោគជ័យ​ផងដែរ​។​
​កម្មវិធី​នា​រាត្រី​នោះ​ផងដែរ មានការ​សហកា​ជាមួយ​ស្រា​បៀរ​hite​ដែលជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​ពី​ប្រទេស​កូរ៉េ  ជាមួយនឹង​រសជាតិ​ដើម​ពិតៗ រសជាតិ​ស្រាល​ស្រទន់​ជាមួយនឹង​ភាពទាន់សម័យ បាន​ចែករំលែក និង ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​ជាមួយនឹង​រង្វាន់​សម្រាប់​ផ្សងសំណាង​ដល់​ភ្លៀវ​កិ​ត្ត​យស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ក្នុង​រាត្រី​នោះ​។​



​ដោយមាន​ការរៀបចំ​យ៉ាង​ល្អ​ប្រណិត សាក​សម​នឹង​បរិ​យា​កា​យ៉ាង​បរិសុទ្ធ​ជាមួយនឹង​សម្រស់​មាត់ទន្លេ​ជះ​ខ្យល់​ត្រជាក់ ធ្វើអោយ​អារម្មណ៍​ស្រស់ស្រាយ កាន់តែ​ពិសេស​ជាមួយ​មុខម្ហូប​ដ៏​ឈ្ងុយ​ឆ្ញា​ញ់ និង ដ៏​ពេញនិយម​ជាច្រើន​មុខ ប្រកបដោយ​ផាសុខភាព ដោយ​មើលឃើញ​ពី​ចំណុច​ល្អ​បែបនេះ​ទើប​ធ្វើអោយមាន​ការសរសើរ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ភាគច្រើន​ដែល​បាន​ចូលរួម​ថា​”​ផ្សារ​វើ​ល កុង​ទី​ន័​រ ជា​ផ្សារ​មួយ​ដែលមាន​ទីតាំង​ដ៏​អស្ចារ្យ​នៅ​បណ្ដោយ​មាត់ទន្លេ​ចតុមុខ​នេះ មាន​ខ្យល់​ត្រជាក់ អាកាស​បរិសុទ្ធ សម្បូរ​ទៅដោយ​ម្ហូប​ដែលមាន​រសជាតិ​ឆ្ងាញ់ៗ  ពិសេស​មាន​តារា​ល្បីៗ​ជាច្រើន​បាន​ចូលរួម​ទៀតផង​”
​ផ្សារ​វើ​ល កុង​ទី​ន័​រ សូម​អរគុណ​ដល់​តារា​កិ​ត្ត​យស និង ភ្ញៀវ​កិ​ត្ត​យស​ទាំងអស់​ដែល​បាន​ចូលរួម និង គាំទ្រ​កម្មវិធី ដែល​ធ្វើអោយ​កម្មវិធី​ដំណើរការ​ប្រកប​ទៅ​យ៉ាង​រលូន ដោយ​ភាពសប្បាយ​រីករាយ និង កាន់តែ​អស្ចារ្យ​។ ផ្សារ​វើ​ល កុង​ទី​ន័​រ នឹង​បន្ត​រក​អ្វីដែល​ថ្មី និង ល្អ​សម្រាប់​អតិថិជន​បន្តទៀត​។​

















(​អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 60627 [1] => 69 [2] => កក្រើក​ក្នុង​កម្មវិធី​សម្ពោធ​ផ្សារ​វើ​ល កុង​ទី​ន័​រ ជាមួយ​វត្តមាន​កំពូល​តារាចម្រៀង​ល្បីៗ​ [3] => content [4] => [5] => [6] => 113 [7] => 0 [8] => )