ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
WCS៖ដែនជម្រកសត្វព្រៃកែវសីមា សម្បូរតំបន់អេកូទេសចរណ៍ តែទាមទារការអភិវឌ្ឍ
12, Jan 2018 ,
7:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS Cambodia) បាននាំក្រុមអ្នកកាសែតពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន៦ ទៅកាន់ដែនជម្រកសត្វព្រៃកែវសីមា ដើម្បីស្វែងយល់ និងជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ធម្មជាតិ ក្នុងតំបន់មួយនេះ។
ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្ដាប់លើផ្ទៃដីជាង ២៩ម៉ឺនហិកតា ដែលផ្ទៃដីមួយភាគធំស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដែនជម្រកនេះ ត្រូវបានរដ្ឋាភិបាល ដាក់មកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន តាំងពីឆ្នាំ២០១៦ ។
ព្រៃភ្នំ សត្វព្រៃ និងទឹកធ្លាក់ បានធ្វើឲ្យតំបន់នេះមានសក្ដានុពលសម្រាប់វិស័យទេសចរណ៍ ពិសេសភាពទាក់ទាញនៃពពួកសត្វកម្រ និងសត្វជិតផុតពូជមួយចំនួន។ សត្វកម្រ ដូចជា ទោចថ្ពាល់លឿង ស្វាកន្ទុយស ប៉ាក់ខ្ទៀវពោះបង្កង់ និងមាន់ទោពណ៌ប្រាក់ជាដើម បានទាក់ទាញភ្ញៀវបរទេសមកតំបន់នេះ។
លោក តាន់ សេដ្ឋា ទីប្រឹក្សាអង្គការ WCS Cambodia បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើតាមកការស្រាវជ្រាវរបស់ WCS ដែនជម្រកសត្វព្រៃកែវសីមា មានតំបន់អេកូទេសចរណ៍ធម្មជាតិ រហូតដល់ ១៤កន្លែង ខណៈបច្ចុប្បន្នអង្គការបានជួយសហគមន៍រៀបចំអភិវឌ្ឍន៍បានមួយកន្លែងឈ្មោះអេកូទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង។ លោកបានបន្ថែមថា ដែនជម្រកសត្វព្រៃនេះ មានសក្ដានុពលខ្លាំងសម្រាប់វិស័យទេសចរណ៍ តែទាមទារឲ្យស្ថាប័នរដ្ឋ រៀបចំ និងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ទាំងជាង ១០កន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកតំបន់ទាំងនេះ។
ប៉ុន្តែតំបន់នេះនៅតែប្រឈមការកាប់ឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃ ដែលលោក តាន់ សេដ្ឋា លើកឡើងថាចាំបាច់ទាមទារការយកចិត្តទុកដាក់ខ្លាំងពីស្ថាប័នរដ្ឋ និងការចូលរួមរបស់ពលរដ្ឋសហគមន៍ ចំពោះការទប់ស្កាត់អំពើល្មើសច្បាប់ទាំងនោះ។ លោក សេដ្ឋា អះអាងថា ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ កាន់តែច្រើន នោះនឹងធ្វើឲ្យការអភិរក្សសត្វព្រៃ និងព្រៃឈើ កាន់តែប្រសើ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
WCS
ដែនជម្រកសត្វព្រៃកែវសីមា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម