ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឪពុកម្តាយមិនអាចសម្គាល់ដឹងថាកូនរបស់ខ្លួននឹងទៅជាធាត់ជ្រុលឡើយ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC បានឲ្យដឹងថា ឪពុកម្តាយមានការពិបាកក្នុងការសម្គាល់ភាពធាត់ជ្រុលរបស់កូនខ្លួនឯងណាស់ ដូច្នេះហើយវាអាចនឹងធ្វើឲ្យមានផលវិបាកចំពោះសុខភាពពួកគេបាន។ រឿងនេះបានមកពីការសិក្សាថ្មីមួយដែលរកឃើញថា មួយភាគបីនៃឪពុកម្តាយជនជាតិអង់គ្លេសមិនអាចប៉ាន់ស្មានដឹងទៅលើទម្ងន់របស់កូនខ្លួនឯងបាន។
ការសិក្សានេះបានសួរទៅលើឪពុកម្តាយជាច្រើនចំពោះទស្សនៈរបស់ពួកគេថាតើកូនរបស់ខ្លួនកំពុងតែស្គម មានទម្ងន់ធម្មតា ធាត់ឬធាត់ជ្រុលឬអត់ នៅពេលប្រៀបធៀបជាមួយនឹងការថ្លឹងទម្ងន់ និងការវាស់កម្ពស់នៅថ្ងៃតែមួយ។ អ្នកស្រាវជ្រាវបានរកឃើញថា ឪពុកម្តាយភាគច្រើនគ្រាន់តែអាចគិតថា កូនរបស់ខ្លួនស្គមនៅពេលពួកគេស្ថិតក្នុងក្រុមទម្ងន់ដែលស្គមបំផុតប៉ុណ្ណោះ។
ការសិក្សានេះមានទ្រង់ទ្រាយធំ ជាមួយនឹងការចូលរួមពីមនុស្សប្រមាណច្រើនជាង ៣០០០នាក់ ប៉ុន្តែមិនបានដំណាងឲ្យឪពុកម្តាយទាំងអស់ក្នុងប្រទេសអង់គ្លេសទេ។ ការសិក្សានេះក៏មិនអាចប្រាប់យើងឲ្យដឹងថា ហេតុអ្វីបានជាឪពុកម្តាយមិនអាចសម្គាល់ដឹងថាកូនខ្លួនកំពុងតែធាត់នោះទេ ហើយក៏មិនដឹងថាមានមធ្យោបាយដ៏មានប្រសិទ្ធភាពអ្វីមួយសម្រាប់ជួយពួកគេឲ្យស្រកទម្ងន់វិញដែរ។ ប៉ុន្តែរឿងនេះបានបញ្ជាក់ថា វិធីសាស្ត្រជួយខ្លះទំនងជាត្រូវការដែរដើម្បីប្រាកដថា ឪពុកម្តាយដឹងថាពេលណាដែលឃើញថាកូនខ្លួនឯងធាត់។
បើសិនជាអ្នកបារម្ភក្រែងថាកូនរបស់ខ្លួនធាត់ យកល្អគួរតែធ្វើអ្វីមួយឲ្យបានលឿនទៅ។ ការស្រាវជ្រាវបានណែនាំថា យុវវ័យដែលធាត់ជ្រុលច្រើនតែបន្តធាត់ទៀតដល់ពេលពួកគេពេញវ័យ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com