អត្ថបទពាណិជ្ជកម្ម
Huawei ផ្តល់កាដូ ហុងស៊ុយសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំចិន
× ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei ត្រៀមកាដូហេងហេង យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ការផ្តល់ជូនពិសេសនេះ ធ្វើឡើងនៅតាមបណ្តាហាងលក់ទូរសព្ទនានា ដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឫកាដូអស់ពីស្តុក ដើម្បីផ្តល់លាភសំណាងដល់អតិថិជនដែលជាវស្មាតហ្វូនហួវៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដើម្បីឆ្លើយតប ចំពោះការគាំទ្រពីសំណាក់អតិថិជននាពេលកន្លងមក ក្រុមហ៊ុន Huawei កំពុងត្រៀមកាដូហេងហេង មានហុងស៊ុយ ដល់អតិថិជនដែលជាវស្មាតហ្វូនម៉ូដែលណាមួយរបស់ Huawei។
លោក អែម យុទ្ធូ បន្ថែមថា៖ “កុងស៊ីហ្វាឆាយ! ហេងចូលហេង! សួស្តីឆ្នាំថ្មី! សូមជូនពរឲ្យអតិថិជន Huawei ទាំងអស់រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ចសម្រាប់ឆ្នាំថ្មី!”។
- ជាវ Huawei Mate10 Pro (860$) នឹងទទួលបាន ជញ្ជីងថ្លឹងទម្ងន់ដ៏ស្រស់ស្អាត
- ថែម ដងថតរូប, កាសធំពាក់ក្បាលសម្រាប់ស្តាប់តន្ត្រី, ក្រវិលទម្រទូរសព្ទ, អាវយឺត រាល់ការជាវ Huawei nova 2i (329$)
- ថែម ស្រោមថេប្លេត Original, អាវយឺត, កាសប្លូធូ រាល់ការជាវ HUAWEI T3 10 (269$)
- ថេបប្លេត T1 7 អ៊ីញ (139$, 16GB), T1 7 អ៊ីញ (99$, 8GB) ពណ៌មាស ថែមស្រោមថេបប្លេត Original ឯពណ៌ប្រាក់ ថែមសំបកខាងក្រោយ និងស្គ្រីនការពារ
- Huawei Y7 Prime (229$) ថែម Bluetooth Speaker, សំបកទូរសព្ទ និង អាវយឺត
- Huawei Y3 2017 (115$) ថែមសំបកទូរសព្ទ, Y6II (149$) ថែមអាវយឺត និងក្រវិលទម្រទូរសព្ទ, Y5II 4G (125$), Y5II 3G (115$), Y3II 4G (89$), និង Y3II 3G (79$) ថែម ក្រវិលទម្រទូរសព្ទ & សំបកទូរសព្ទ
រឹតតែពិសេស រាល់ការជាវ Huawei Mate10 Pro, Nova 2i, Y6 II, Y5II 4G, Y5II 3G, Y3 2017, Y3 II 4G, Y3 II 3G, T3 10 អ៊ីញ, T1 7 អ៊ីញ (Rom: 8GB or Rom: 16GB) ឥលូវនេះ នឹងទទួលបានកាដូបន្ថែមពីលើ កាដូហេងហេងពីក្រុមហ៊ុនហួវៃ គឺ ស៊ីមកាត និង កញ្ចប់ធំហ្មងស្មាត ចាប់ពី ៤ ទៅ ១២ សប្តាហ៍ តាមម៉ូដែលទួរសព្ទ ដោយអតិថិជន គ្រាន់តែភ្ជាប់ទូរសព្ទ Huawei ដែលទើបទិញរួច (សម្រាប់តែផលិតផលស្មាតហ្វូនហួវៃផ្លូវការតែប៉ុណ្ណោះ) និង វិក័យប័ត្រ ទៅកាន់សាខាស្មាតណាមួយដែលនៅជិតជាងគេ ដើម្បីទទួលបានស៊ីមកាត Smart និង រីកកញ្ចប់ស្មាតធំហ្មង។ សូមប្រញាប់រួសរាន់ឡើងទាន់ Huawei មានប្រូម៉ូសិន!
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com