ក្រុមហ៊ុន​អ៊ីនធឺណិត​អាមេរិក ថា​នឹងមាន Hacker រុស្ស៊ី វាយប្រហារ​កីឡា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​

កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​អ៊ីនធឺណិត​អាមេរិក ថា​នឹងមាន Hacker រុស្ស៊ី វាយប្រហារ​កីឡា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​
13, Jan 2018 , 9:33 am         1396
រូបភាព
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Reuters
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Reuters
​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​មួយ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ ខែមករា​ថា ខ្លួន​បាន​រកឃើញ​សញ្ញា​ដំបូង​ថា​ក្រុម Hacker ដែល​ស្ថិត​ក្នុងប្រទេស     រុស្ស៊ី គ្រោង​វាយប្រហារ​ទៅលើ​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ ដើម្បី​សងសឹក​ចំពោះ​ការដាក់ពិន័យ​អត្ត​លិ​ក​រុស្ស៊ី មិន​ឲ្យ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា នៅ​កូរ៉េខាងត្បូង នា​ខែ​ក្រោយនេះ​។​



​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រុម​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត ThreatConnect Inc បាន​និយាយថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ មាន​មនុស្ស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​បង្កើត Domain Neam (​ឈ្មោះ​វេ​ប​សាយ​) ចំនួន​៣ ដែល​ស្រដៀង​ទៅនឹង​វេ​ប​សាយ​ផ្លូវការ របស់​ភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​ពិភពលោក  ភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​របស់​អាមេរិក និង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​។ ការបង្កើត​នេះ អាច​ដើម្បី​វាយប្រហារ​ទៅលើ​ភ្នាក់ងារ​ប្រឆាំង​ការ ប្រើប្រាស​សារធាតុ​ហាមឃាត់ (doping agencies) អំឡុង​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្រុមហ៊ុន​ខាងលើ​បន្តថា ការបង្កើត Domain Neam នេះ ស្រដៀង​គ្នា ទៅនឹង​វិធីសាស្ត្រ​ដែល​ក្រុម hacker របស់​រុស្ស៊ី​ឈ្មោះ Fancy Bear ធ្លាប់​ហេ​ក កាលពី​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០១៦ ដែរ​។​

​សូមបញ្ជាក់ថា អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន ត្រូវបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) សម្រេច​ហាមឃាត់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង ដោយសារតែ​រកឃើញថា​បាន​ប្រើ​សារធាតុ​ហាមឃាត់​។ មន្ត្រី​កីឡា​សំខាន់ៗ​របស់​រុស្ស៊ី ក៏ត្រូវ​បានដាក់​ពិន័យ ចំពោះ​កំហុស​នេះដែរ ប៉ុន្តែ​អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ស្អាតស្អំ នៅតែមាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដដែល ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត គឺ​ក្រោម​ទង់​អ​ព្យា​ក្រឹត្យ​។ ករណី​ខាងលើ ក៏ត្រូវ​បាន​ភាគី​រុស្ស៊ី ដាក់​បណ្តឹង​ទៅកាន់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា ដើម្បី​តវ៉ា​ពី​ការដាក់ពិន័យ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផងដែរ​៕


Tag:
 កីឡា​អូឡាំពិក​
  IOC
  CAS
  រុស្ស៊ី​
  Haker
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next