ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​គេង​ថ្ងៃ​អាចជួយ​បង្កើន​ថាមពល​នៃ​ការចងចាំ​បាន​
13, Jan 2018 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Independent បាន​ឲ្យ​ដឹងថា ថាមពល​នៃ​ការ​គេង​ថ្ងៃ​ត្រឹមតែ ៤៥​នាទី​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការចងចាំ​រហូតដល់ ៥​ដង​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​ការ​គេង​ថ្ងៃ​លើ​អ្នកស្ម័គ្រចិត្ត​មាន​សុខ​ភាពល្អ ដើម្បី​ចង់ដឹង​អំពី​សមត្ថភាព​ក្នុងការ​ចងចាំ​ពាក្យ​របស់​ពួកគេ​នៅពេល​ធ្វើតេស្ត​ការចងចាំ​។​



​ក្រោយពី​បង្ហាញ​ពាក្យ​ជាច្រើន​នាពេល​ដំបូង ហើយ​បន្ទាប់មក​គឺ​ធ្វើតេស្ត​ពួកគេ​ម្តងទៀត ដោយ​អ្នកចូលរួម​តម្រូវ​ឲ្យ​បែង​ចែកជា​ពីរ​ក្រុម​។ ក្រុម​ដំបូង​ត្រូវបាន​ឲ្យ​គេង​ថ្ងៃ ៩០​នាទី និង​ក្រុម​មួយទៀត​មិន​ឲ្យ​គេង​ឡើយ​។ គេ​បាន​រកឃើញថា អ្នក​ដែល​គេង​ថ្ងៃ​មានការ​ចងចាំ​ពាក្យ​បានល្អ​ជាង​អ្នក​ដែល​មិនបាន​គេង​។ សិស្ស​មាន​និន្នាការ​ភ្លេច​ពាក្យ​មួយចំនួន​នៅ​ចន្លោះពេល​ធ្វើតេស្ត​ចំនួន​ពីរដង​ដោយ​មិន​គិតថា​ពួកគេ​បាន​គេង​ថ្ងៃ​ឬ​អត់​ឡើយ​។

​ដោយសារតែ​ការសិក្សា​នេះ​មាន​ដែន​កំណត់​មួយចំនួន​ជាពិសេស​មាន​ទំហំ​សិក្សា​តូច ហើយ​អ្នកចូលរួម​មាន​ចំនួន ៤១​នាក់​ទៀត ដូច្នេះ​លទ្ធផល​នៃ​ការវិភាគ​របស់​អ្នកស្រាវជ្រាវ​មិនអាច​បង្កើតបាន​នូវ​គំនិត​ថា ការ​គេង​ថ្ងៃ​ពិត​ជាមាន​ប្រយោជន៍​ដល់​ការចងចាំ​ដូច​អ្វីដែល​ចំណងជើង​នេះ​សរសេរ​ឡើយ​។

​ការ​គេង​ត្រូវបាន​គេ​ដឹងថា មាន​សារៈសំខាន់​សម្រាប់​ការចងចាំ ហើយក៏​មានការ​ចាប់អារម្មណ៍​ច្រើន​ដែរ​ចំពោះ​ឥទ្ធិពល​នៃ​ការ​គេង​នេះ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com